Connect with us

នយោបាយ

ឯកឧត្តមបណ្ឌិត  ហ៊ុន ម៉ាណែត៖ កម្ពុជា កំពុងឈានឆ្ពោះទៅមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ

បានផុស

នៅ

ឯកឧត្តម បណ្ឌិត  ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការ ក.២៦.១៣ បានថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកាងារឆ្នាំ២០២២ និងលើកទិសដៅ​បន្តឆ្នាំ២០២៣ របស់គណៈកម្មការ ក.២៦.១៣ (ទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣) ដោយផ្តល់នូវអនុសាសន៍មួយចំនួន ដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. សូមសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាគណៈកម្មការ ក.២៦.១៣ ទាំងអស់ ដែលនៅក្នុងឆ្នាំ២០២២ កន្លងទៅនេះ បានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកប​ដោយការប្តេជ្ញា​ចិត្តខ្ពស់ និងការលះបង់ដ៏ធំធេង ដោយយកអស់គ្រប់លទ្ធភាព ទាំងកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងធនធាន​ផ្ទាល់ខ្លួន រហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលការងារជាច្រើន ទាំងលើការងាររៀប​ចំរចនាសម្ព័ន្ធអង្គការចាត់​តាំងបក្ស, ការងារគ្រប់គ្រង និងពង្រីកសមាជិកបក្ស, ការងារអប់រំសតិអារម្មណ៍នយោបាយ និងការងារចុះពង្រឹង​នៅតាមមូលដ្ឋាននៅទូទាំងប្រទេស។

២. សភាពការណ៍ជាតិបច្ចុប្បន្ន កំពុងស្ថិតក្នុងដំណើរបោះជំហានឆ្ពោះទៅមុខប្រកបដោយភាពសុទិដ្ឋិនិយម​លើមាគ៌ា​សន្តិភាព, ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ព្រមជាមួយនឹងភាពលេចឡើងខ្ពស់ត្រដែ​ត​នៃកិត្យានុភាពរបស់កម្ពុជាលើឆាក​អន្តរជាតិ ទោះបីកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានាលើសាកលលោក ត្រូវបន្តទទួលរងឥទ្ធិពល ពីការវិវត្តដ៏​ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិយ៉ាងណាក្តី ហើយខណៈដែលការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏នៅតែបន្ត និងពុំអាចទាន់កំណត់ពេលវេលាបញ្ចប់ច្បាស់លាស់នៅឡើយ។ ជាក់ស្តែង ក្នុងពេញមួយឆ្នាំ២០២២ កន្លងទៅនេះ ប្រទេសកម្ពុជាយើងបានខិតខំពុះពារសម្រេចនូវសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យ ទាំងផ្នែកនយោបាយ, ការទូត, សន្តិសុខ, សេដ្ឋកិច្ច, សង្គម និងវប្បធម៌ ជាអាទិ៍៖ (១) ការរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ដែលជាមូល​ដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅប្រកបដោយភាពសុខដុមរមនារបស់ប្រជាជន ក្រោមម្លប់​នៃកម្លាំងមហាសាមគ្គីជាតិទាំងមូល, (២) ជោគជ័យដ៏ត្រចះត្រចង់នៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយយុទ្ធសាស្ត្ររបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធាន​គណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីមន្ត្រីរាជការ, អាជ្ញាធរដែនដី និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ, (៣) ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចជាតិ​ក្នុងរង្វង់ប្រមាណ ៥,៥% ក្នុងឆ្នាំ២០២២ និងត្រូវបានព្យាករណ៍ថានឹងសម្រេចកំណើនបានប្រមាណ ៦,៦% ក្នុងឆ្នាំ២០២៣, (៤) ការធានាបាននូវលំនឹងជីវភាពរបស់ប្រជាជន ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះ​ដែលទទួលរងឥទ្ធិពលខ្លាំងពីវិបត្តិនៃជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់ តាមរយៈការដាក់ចេញ​នូវវិធានការអន្តរាគមន៍​ផ្នែកសង្គមកិច្ច, (៥) ការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រាក់សោធន​របស់និវត្តជន និងអតីតយុទ្ធជន ដែលត្រូវអនុវត្តចាប់ខែមករា ឆ្នាំ២០២៣ នេះ ព្រមជាមួយនឹងការដំឡើង​ប្រាក់ឈ្នួលអប្បបរមាជូនកម្មករ-និយោជិតផ្នែកវាយនភណ្ឌកាត់ដេរដល់ ២០០ USD ផងដែរ, (៦) ប្រក្រតីភាព​នៃដំណើរ​ការប្រជាធិបតេយ្យសេរីពហុបក្សតាមគន្លងនីតិរដ្ឋ ដូចបានឆ្លុះបញ្ចាំងតាមរយៈការរៀបចំការបោះ​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌, (៧) ជោគជ័យនៃភាពជា​ប្រធានអាស៊ានរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមទាំងកិច្ចប្រជុំ​កំពូលពាក់ព័ន្ធ ក្នុងឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ប្រមុខថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលជាច្រើនមក​ពីក្នុងតំបន់ និងក្រៅតំបន់។ ពិតណាស់ និយាយក្នុងក្របខ័ណ្ឌជារួម, សមិទ្ធផលទាំងអស់ខាងលើនេះ គឺមិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមចំណែករបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ក៏ដូចជាសមាជិក​-សមាជិកា​គណៈកម្មការ ក.២៦.១៣ នៅទូទាំងប្រទេស។

៣. សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងខិតខំប្រឹងប្រែងសម្រេចភារកិច្ច ទាំងលើការងារស្នូល និងការងារបក្ស សំដៅធ្វើយ៉ាងណាថែរក្សាការពារនូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានាដំណើរការអភិវឌ្ឍន៍ទៅមុខរបស់ប្រទេសជាតិយើង ដែលកំពុងតែបោះជំហានទៅមុខ​យ៉ាងស្វាហាប់លើ​មាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣១ នាទីutes មុន

សមត្ថកិច្ចខណ្ឌចំការមនបង្រា្កបទីតាំងឆបោកតាមអនឡាញឃាត់ខ្លួនមនុស្សប្រុសស្រី១២៧នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​បង្ក្រាប នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៥ នេះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ស្ត្រីម្នាក់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវតុលាការឃាត់ខ្លួន និងឃុំខ្លួន ព្រោះតែឈូសឆាយដីរដ្ឋ

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ចបង្ក្រាបទីតាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនបាន ១២៧នាក់

ព័ត៌មានជាតិ១១ ម៉ោង មុន

ពេលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ២០ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

Sokha Hotels

ព័ត៌មានពេញនិយម