កីឡា
Xavi ឈ្នះពានលើកដំបូងជាមួយ Barcelona នាមជាគ្រូបង្វឹក
Barcelona បានយកឈ្នះ Real Madrid ៣-១ ក្នុងទីក្រុង Riyadh ដើម្បីឈ្នះពាន Spanish Supercopa ដែលជាពានដំបូងរបស់ពួកគេ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Xavi Hernandez។
Barça នាំមុខ ២-០ នៅតង់ទី ១ បន្ទាប់ពីគ្រាប់បាល់ស៊ុតបញ្ចូលទីពី Gavi និង Robert Lewandowski ហើយក្រុមរហស្សនាម Blaugrana បានបន្ថែមការនាំមុខរបស់ពួកគេតាមរយៈគ្រាប់របស់ Pedri នៅនាទី ៦៩។
Madrid ក៏រកគ្រាប់បាល់លួងចិត្តបាន ១ គ្រាប់មកវិញតាមរយៈ Karim Benzema ក្នុងម៉ោងបន្ថែម ប៉ុន្តែចុងក្រោយ វាជាយប់របស់ Barcelona ហើយក្រុមមកពីតំបន់ Catalans ដណ្ដើមបានពានជាលើកដំបូងចាប់តាំងពីលើកចុងក្រោយ ពានរង្វាន់ Copa del Rey ឆ្នាំ ២០២១ ក្រោមការដឹកនាំរបស់លោក Ronald Koeman។
Xavi បានចូលមកដឹកនាំ Barca កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ ក្នុងកិច្ចសន្យារហូតដល់ឆ្នាំ ២០២៤ ជំនួស លោក Ronald Koeman ដែលគ្រានោះដឹកនាំមិនសូវបានល្អ។
ការប្រកួត Supercopa de España គឺជាការប្រកួតសម្រាប់ ៤ ក្រុម ដែលសាងសមិទ្ធផលល្អកាលពីឆ្នាំចាស់ ហើយនេះគឺជាការលើកទី ៤ ចាប់តាំងពីការផ្លាស់ប្ដូរទម្រង់នៅឆ្នាំ ២០២០។
វាមិនដូចលើកមុនៗឡើយ សម្រាប់ ៤ ក្រុម ដែលសាងសមិទ្ធផលល្អកាលពីឆ្នាំចាស់ ពោលគឺក្រុមម្ចាស់ជើងឯក និងជើងឯករង LaLiga, ម្ចាស់ជើងឯក និងជើងឯករង Copa del Rey ខណៈពីមុនៗមកគេប្រកួតតែរវាងក្រុមជើងឯក LaLiga ប៉ះជាមួយម្ចាស់ជើងឯក Copa del Rey តែប៉ុណ្ណោះ។
សម្រាប់ Barcelona នេះគឺជាការឈ្នះពាន Supercopa លើកទី ១៤ ហើយក្រុម Catalans ដែលបច្ចុប្បន្នកំពុងនាំមុខតារាងពិន្ទុនៅ LaLiga ផងដែរនោះ សង្ឃឹមថា វានឹងក្លាយជាផ្លូវសម្រាប់ការទទួលជ័យជម្នះកាន់តែខ្លាំងនៅប៉ុន្មានខែខាងមុខ បន្ទាប់ពីខកខាន ២,៣ ឆ្នាំដ៏លំបាក៕
ប្រភព ៖ fourfourtwo.com
អត្ថបទ ៖ មន្នីរ័ទ្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន