Connect with us

KPT+

ព្រះរាជបុត្រ Mateen បង្ហាញភាពស្និទ្ធស្នាលជាមួយ Anisha ក្នុងពិធីអភិសេកព្រះរៀមទ្រង់

បានផុស

នៅ

កាលពីម្សិលមិញនេះបុត្រីរបស់ស្ដេចព្រុយណេ Hassanal Bolkiah​ គឺព្រះនាង Azemah Bolkiah បានរៀបអភិសេកផ្លូវការជាមួយព្រះរាជបុត្រា Pengiran Muda Bahar ​ដែលជាបងប្អូនជីដូនមួយទ្រង់​ នៅឯ​ប្រារព្ធ​ធ្វើ​នៅ​វិមាន Nurul Iman។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិត ដូចជាពិធីមង្គលការរបស់រាជវង្សផ្សេងទៀតដែរ ទន្ទឹមនឹងឱកាសនោះ ព្រះអនុជរបស់ព្រះនាង Azemah គឺព្រះអង្គម្ចាស់ Abdul Mateen ក៏បានឆ្លៀតចូលបណ្តាញសង្គមរបស់ខ្លួនដើម្បីចែករំលែករូបថតមួយចំនួន ដែលទ្រង់បានថតនៅក្នុងពិធីមង្គលការព្រះរៀមផងដែរ។

ក្នុង​ការ​បង្ហោះ​មួយ​របស់​ទ្រង់ គេ​ឃើញ​ព្រះអង្គ​ម្ចាស់​ដ៏​សង្ហា​រូប​នេះ ​ថត​រូប​ជាមួយ​នឹង​កូន​កំលោះនិងកូនក្រមុំ ខណៈ​ទ្រង់​បានសរសេរខេបសិនអបអរព្រះរៀមទាំងពីរ​ថា “រីករាយណាស់សម្រាប់បងស្រីធំជាទីស្រឡាញ់របស់ខ្ញុំ និង BJB” ។ យ៉ាងណាមិញ Anisha Isa-Kalebic ដែលតែងតែលេចឮនៅពាក្យចចាមអារ៉ាមជាមួយរាជបុត្រា Mateen ក៏ត្រូវបានគេ​ប្រទះឃើញ​នៅក្នុង​រូបភាព​ដូចគ្នា រហូត​ធ្វើឲ្យ​អ្នកគាំទ្រ​ជា​ច្រើន​មាន​អារម្មណ៍​ក្រៀម​ក្រំ​ចិត្ត​ ពេល​ឃើញ​រូប​ថត​ដែល​មាន​អ្នក​ទាំង​ពីរបានបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាក្នុងពិធីមង្គលនេះ។

ទោះយ៉ាងណានេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល Anisha ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជា​សាធារណៈ​ជាមួយ​ព្រះអង្គម្ចាស់ Mateen។ នាងក៏​ត្រូវ​បាន​គេ​ឃើញ​ចូល​រួម​ក្នុង​ពិធី​រៀប​អភិសេក​របស់ព្រះ​នាង Fadzilah Bolkiah កាលពីកន្លងទៅនេះដូចគ្នា។

ពិធី​រៀប​អភិសេក​របស់ព្រះ​នាង Fadzilah Bolkiah កាលពីកន្លងទៅ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទស្សនាទិដ្ឋភាពបុត្រីច្បងស្ដេចស៊ុលតង់ Hassanal Bolkiah រៀបអភិសេកក្នុងថ្ងៃនេះ

ចុចអាន៖តារាម៉ូដែល ថៃ មួយរូប ត្រូវអញ្ជើញចូលរួមក្នុង ពិធីអភិសេករបស់ព្រះរៀម Abdul Mateen

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៥ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម