ព័ត៌មានជាតិ
មេឃុំព្រែកក្របៅអំពាវនាវឲ្យសប្បុរសជនចូលរួមបរិច្ចាគថវិកាចាក់ដីកសាងមណ្ឌលសុខភាពថ្មី
អាជ្ញាធរឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម បានអំពាវនាវឲ្យសប្បុរសជនចូលរួមបរិច្ចាគជាថវិកាសម្រាប់ចាក់ដីត្រៀមសាងសង់អគារមណ្ឌលសុខភាពថ្មី ជាប្រយោជន៍បម្រើដល់វិស័យសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក អ៊ី កុកគង់ មេឃុំព្រែកក្របៅ បានឲ្យដឹងថា ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាព សុខាភិបាលឲ្យប្រសើរឡើង ជាពិសេសការពង្រឹងគុណភាពសេវាសុខភាពជូនប្រជាពលរដ្ឋផងនោះ អាជ្ញាធរឃុំបានស្នើសុំគម្រោងសាងសង់អគារមណ្ឌលសុខភាពថ្មីពីក្រសួងសុខាភិបាល ជំនួសឲ្យទីតាំងប៉ុស្តិ៍សុខភាពចាស់នៅទល់មុខវត្តពោធិសាលា ដែលមានសភាពតូចចង្អៀត និងមិនគ្រប់ស្ដង់ដារ ។

លោកមេឃុំបានបន្តថា ទីតាំងដែលបានចាក់ដីត្រៀមសាងសង់មណ្ឌលសុខភាពថ្មីនេះ គឺជាការគ្រោងទុកតាំងពីឆ្នាំ២០១៦ មកម្ល៉េះ នៅចំណុចខាងត្បូងស្ពានអូរកណ្ដោល ស្ថិតក្នុងភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ដែលមានផ្ទៃដីទំហំ ៣០ម៉ែត្រ គុណនឹង៧០ម៉ែត្រ ដោយទីតាំងដីនេះ មានជម្រៅ ៥ម៉ែត្រ ដែលត្រូវការអាចម៍ដីប្រមាណជា ១ម៉ឺនម៉ែត្រគូប គិតជាថវិកាស្មើនឹង ៥០លានរៀលឯណោះ ទើបមានកម្ពស់ស្មើថ្នល់ ។

លោក អ៊ី កុកគង់ មេឃុំព្រែកក្របៅ បានបញ្ជាក់ថា ដោយកន្លងមកមានការចូលរួមពីសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមបរិច្ចាគជាថវិកាសរុបចំនួន១៦លានរៀល និង៨៥០ដុល្លារ ពោល់គឺនៅខ្វះប្រហែលជា ៣០លានរៀលទៀត ដូច្នេះហើយសូមឲ្យបងប្អូនសប្បុរសជនមេត្តាជួយចូលរួមផង ទោះតិច ឬច្រើនក្តី ព្រោះគម្រោងចាក់ដី សម្រាប់ ត្រៀមសាងសង់មណ្ឌលសុខភាពនេះ ត្រូវឲ្យរួចរាល់នាចុងខែមករា ឆ្នាំ២០២៣ ខណៈបច្ចុប្បន្ននេះអនុវត្តត្រឹម រយៈពេលថ្ងៃ គឺចាក់ដីបានជាង២០០ឡានហេីយ ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ