ព័ត៌មានអន្ដរជាតិ
ដឹងទេ វៀតណាម មិនធ្លាប់ជួបរឿងប្រធានាធិបតីលាលែងពីតំណែងពាក់កណ្ដាលទី តាំងពីឆ្នាំណាមក?
កាលពីថ្ងៃអង្គារកន្លងទៅ គណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនិស្តវៀតណាម បានសម្រេចយល់ព្រមឲ្យលោក Nguyen Xuan Phuc លាលែងពីតំណែងជាប្រធានាធិបតីនៃប្រទេសវៀតណាម រួមទាំងតំណែងជាសមាជិកនៅក្នុងការិយាល័យនយោបាយ ក៏ដូចជានៅក្នុងគណៈកម្មាធិការមជ្ឈិម ដោយស្របទៅតាមការស្នើរបស់លោកផ្ទាល់ ។

ការចាកចេញពីតំណែងរបស់លោក Phuc ជាប្រធានាធិបតីវៀតណាមកើតឡើង បន្ទាប់ពីលោកកាន់តំណែងនេះអស់រយៈពេលជិត ២ ឆ្នាំ ហើយលោកក៏ជាប្រធានាធិបតីដំបូងគេដែលចូលនិវត្តន៍ ក៏ដូចជាលាលែងពីតំណែងនៅពាក់កណ្តាលអាណត្តិ ចាប់តាំងពីឆ្នាំ ១៩៧៦ មក ពោលរយៈពេល ៤៧ ឆ្នាំ ។
ចំពោះមូលហេតុនៃការលាលែងពីតំណែងនេះ ត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ថា គឺបណ្ដាលមកពីលោក Phuc បានបណ្ដោយឲ្យមន្ត្រីរដ្ឋាភិបាលមួយចំនួន រួមទាំងឧបនាយករដ្ឋមន្ត្រី ២ រូប និងរដ្ឋមន្ត្រី ៣ រូប ប្រព្រឹត្តអំពើប្រាស់ចាកផ្សេងៗពាក់ព័ន្ធនឹងវិធានការកូវីដ ១៩ ដែលបណ្ដាលឲ្យមានផលវិបាកធ្ងន់ធ្ងរ ។

គួរបញ្ជាក់ថា លោក Phuc ដែលមានវ័យ ៦៩ ឆ្នាំគឺជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តនៅក្នុងការិយាល័យនយោបាយ និងនៅក្នុងរដ្ឋសភាអស់រយៈពេលជាច្រើនអាណត្តិមកហើយ ហើយពីឆ្នាំ ១៩៩៧ ដល់ ២០០៦ លោកជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam ។
ក្រោយមកលោក Phuc ត្រូវបានតែងតាំងជាប្រធានការិយាល័យរដ្ឋាភិបាលក្នុងឆ្នាំ ២០០៦ និងជាឧបនាយករដ្ឋមន្ត្រីក្នុងឆ្នាំ ២០១១ មុនពេលក្លាយជានាយករដ្ឋមន្ត្រីនា ៥ ឆ្នាំក្រោយ ពោលនៅឆ្នាំ ២០១៦ ខណៈនៅខែមេសា ឆ្នាំ ២០២១ លោក Phuc ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីតែម្ដង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express
ចុចអាន ៖ ឫសគល់ខ្លះៗដែលនាំឲ្យលោក Nguyen Xuan Phuc លាលែងពីតំណែងជា ប្រធានាធិបតី វៀតណាម

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ