ជីវិតកម្សាន្ដ
សាពូន មីដាដា ទម្លាយរឿងអតីតកាលអស្ចារ្យប្រាប់កូនស្រី ក្នុងថ្ងៃខួបកំណើត
អតីតតារាចម្រៀង លោក សាពូន មីដាដា កន្លងមកធ្លាប់បានបង្ហើបនូវបំណងដោយមិនចង់ឱ្យកូនស្រីជាទីស្រឡាញ់ឈ្មោះ សាពូន ដារ៉ាភិមាន ដើរតាមគន្លងរបស់ខ្លួនក្នុងវិថីសិល្បៈទេ ពោលគឺចង់ឱ្យស់នៅក្នុងជីវភាពដ៏សាមញ្ញមួយដោយយកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹង។ ប៉ុន្តែក្រោយមក ដោយមានការសំណូមពរមួយចំនួនពីអ្នកគាំទ្រ លោកក៏បានផ្លាស់ប្តូរគំនិតដោយប្រកាសបើកផ្លូវឱ្យកូនស្រីចូលក្នុងវិស័យសិល្បៈវិញ។

ងាកមកចាប់អារម្មណ៍ក្នុងថ្ងៃខួបកំណើត ១២ឆ្នាំ របស់កូនស្រីច្បង សាពូន ដារ៉ាភិមាន លោក សាពូន មីដាដា បានទម្លាយរឿងអតីតកាលជាច្រើនប្រាប់ដល់កូនស្រី និងមហាជនតាមបណ្ដាញសង្គមហ្វេសបុក។

លោក សាពូន មីដាដា រៀបរាប់ថា កូនស្រីមាសឪពុក សាពូន ដារ៉ាពិមាន គម្រប់ ១២ឆ្នាំគត់ កូនជាកូនដែលប្រកបដោយកុសលធម៌ក្រៃលែងណាស់ កាលកូនកើតមកគឺមន្ទីរពេទ្យមិនយកប្រាក់ទេ ដល់កូនចម្រើនវ័យបានជាង ៣ឆ្នាំ ពុកជួបរឿងយល់សប្តកំពុងបើកភ្នែកទាំងថ្ងៃគឺ សម្តេចតេជោពុក និងសម្តេចម្តាយដ៏ខ្ពង់ខ្ពស់បំផុត call មកជា (លេខ Private number) សួរសុខទុក្ខ ហើយក៏ឱ្យគេយកប្រាក់មកឱ្យ ៣ ម៉ឺនដុល្លារ។ គ្រាកន្លង មកមួយអាទិត្យ លោកទាំងទ្វេក៏callមកលេងរហូត ហើយក៏ឱ្យគេយកប្រាក់មកឱ្យទៀតជាហូរហែ។

លោក សាពូន មីដាដា រៀបរាប់បន្តទៀតថា រហូតដល់កូនចម្រើនវ័យបាន ៤ឆ្នាំ សម្តេចតេជោពុក និង សម្តេចម្តាយ លោកបានប្រោសប្រទានមហាកិត្តយសដល់ពុកម៉ែ និងកូនឱ្យទៅជួបលោកទាំងទ្វេនៅភូមិគ្រឹះវិមានឯករាជ្យ។ កូនចេះណាស់ គ្រាន់តែឃើញពុកម៉ែក្រាបថ្វាយបង្គុំសម្តេចតេជោពុក និងសម្តេចម្តាយភ្លាម កូនក៏បត់ជើងថ្វាយបង្គុំលោកទាំងទ្វេភ្លាមដែរ ពុកម៉ែមានកំពូលកិត្តយស និងមហាសំណាងក្រៃលែងណាស់ដោយទទួលបានការសំណេះសំណាល និងខ្សែកដាំពេជ្រជិតប៉ុនកូនដៃ ព្រមទាំងប្រាក់ដុល្លារមួយវ៉ាលីធំដែលជាការប្រទានរបស់សម្តេចទាំងទ្វេ។ បីអាទិត្យក្រោយមក ពុកម៉ែឡើងច្រៀងកម្មវិធី Bayon TV ច្រៀងបទ “អក្ខរាលោហិត” លោកទាំងទ្វេក៏ប្រទាន ២០ ម៉ឺនដុល្លារទៀត។

លោក សាពូន មីដាដា និយាយបន្តថា វេលាកន្លងមកចូល ឆ្នាំមហាសង្រ្កាន្តនៅសៀមរាបគឺលោកទាំងទ្វេបានប្រោសប្រទាននូវវេលាមហាកិត្តយសម្តងទៀត ដោយហៅពុកម៉ែទៅហូបបាយនៅសណ្ឋាគារ Angkor city លោកទាំងទ្វេបានប្រទានប្រាក់ដុល្លារមួយកាបូបធំទៀតដល់ពុកម៉ែ។ ប្រាក់ដ៏ច្រើនក្រាស់ក្រែលទាំងនោះ ពុកបានយកទៅធ្វើជំនួញដែលមិនមែនជាជំនាញ និងសេចក្តីធ្វេសប្រហែសរបស់ពុកផងនោះក៏ខាតបង់ជាបន្តបន្ទាប់រហូតអស់ពីខ្លួនពុក។ ពោលរៀបរាប់នេះ គឺឱ្យកូនចូរគោរពស្មោះត្រង់ចងចាំជានិច្ចតបស្នងនូវមហាគុណដែលសម្តេចតេជោតា និងសម្តេចយាយផ្តល់ឱ្យគ្រួសារយើង។

លោក សាពូន មីដាដា បន្ថែមថា ក្នុងដំណើរជីវិត ចូរកូនកុំធ្វើជំនួញអ្វីដែលយើងមិនចេះ និងកុំប្រហែសឱ្យសោះ ព្រះពុទ្ធ អង្គមុនបរិនិពាន្វបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយចូរញាំងជីវិតនេះឱ្យប្រព្រឹត្តទៅដោយកុំប្រហែសឡើយ។

គួររម្លឹកថា តារាចម្រៀង លោក សាពូន មីដាដា បានរៀបការបញ្ចប់ភាពនៅលីវជាមួយ អ្នកនាង សឿ សុធារ៉ា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០៩ ដោយគិតរហូតមកដល់ពេលនេះមានរយៈពេលជាង ១២ឆ្នាំហើយ។ ប៉ុន្តែក្រោយមកចំណងស្នេហារបស់អ្នកទាំងពីរក៏បានប្រកាសដំណឹងនៃការបែកបាក់គ្នាដោយ បន្សល់ទុកនូវកូនប្រុសស្រីចំនួន ២នាក់, ទី១ឈ្មោះ សាពូន ដារ៉ាភិមាន និងកូនទី២ ឈ្មោះ សាពូន ដារ៉ាបុរស៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន