សុខភាព
ចិន ទទួលស្គាល់ថា ពេលការឆ្លងកូវីដឡើងដល់កម្រិតកំពូល មួយថ្ងៃរកឃើញ ជិត៧លានករណី (មានវីដេអូ)
អាជ្ញាធរសុខាភិបាលចិនបាននិយាយថា ការឆ្លងវីរុសកូវីដ១៩ប្រចាំថ្ងៃចំនួន ៦.៩៤លានករណី ត្រូវបានបញ្ជាក់កាលពីចុងខែមុន។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺចិន (CDC) បានប្រកាសកាលពីថ្ងៃពុធទី២៥ខែមករាថា ចំនួនករណីថ្មី បានឡើងដល់ចំណុចកំពូលនៅថ្ងៃទី២២ខែធ្នូ ប៉ុន្តែបានធ្លាក់ចុះដល់ ១៥០០០ករណី កាលពីថ្ងៃចន្ទ។ យ៉ាងណាក្តី ទិន្នន័យនេះ មិនរាប់បញ្ចូលតួលេខឆ្លងសរុបនៅតាមខេត្តនោះទេ។
ចំនួនករណីឆ្លងថ្មី មានការកើនឡើងទូទាំងប្រទេស បន្ទាប់ពីចិន បន្ធូរបន្ថយវិធានការប្រឆាំងមេរោគកូវីដនៅថ្ងៃទី៧ខែធ្នូ។ អ្នកជំនាញ CDC កាលពីសប្តាហ៍មុនបានបង្ហាញទស្សនៈថា ៨០ភាគរយនៃចំនួនប្រជាជនរបស់ប្រទេសចិន បានឆ្លងមេរោគនេះរួចទៅហើយ។

CDC និយាយថា ចំនួនអ្នកស្លាប់ទាក់ទងនឹងមេរោគឆ្លងនៅក្នុងមន្ទីរពេទ្យ បានឡើងដល់កម្រិតកំពូលកាលពីថ្ងៃទី៤ខែមករា នៅពេលករណីចំនួន ៤២៧៣ ត្រូវបានរាយការណ៍ ហើយចំនួនអ្នកស្លាប់ដែលបានបញ្ជាក់កាលពីថ្ងៃចន្ទគឺ ៨៩៦នាក់។
យោងតាម CDC, មនុស្ស ៧២៥៩៦នាក់ បានស្លាប់ដោយសារកូវីដ ចន្លោះថ្ងៃទី៨ខែធ្នូដល់ថ្ងៃទី១៩ខែមករា។ ប៉ុន្តែអ្នកជំនាញនិយាយថា ដោយសារតួលេខនេះមិនរាប់បញ្ចូលចំនួនអ្នកស្លាប់នៅតាមផ្ទះនោះ ចំនួនពិតប្រាកដអាចមានច្រើនជាងនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ ទីក្រុង Tianjin របស់ចិន ផ្អាកអាជីវកម្មមួយចំនួន ដើម្បីទប់ស្កាត់ការផ្ទុះ កូវីដ ថ្មី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ