កីឡា
ម៉ាឡេស៊ី ចង់ឈ្នះមេដាយមាស តែ១គត់ពីកីឡាវូស៊ូ ក្នុងស៊ីហ្គេម នៅកម្ពុជា
សហព័ន្ធកីឡាវូស៊ូម៉ាឡេស៊ី (WFM) បានកំណត់យកមេដាយមាសតែ១គ្រឿងប៉ុណ្ណោះ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។
លោក Chong Kim Fatt ប្រធានសហព័ន្ធកីឡាវូស៊ូម៉ាឡេស៊ី បាននិយាយថា គោលដៅទាបត្រូវបានកំណត់ បន្ទាប់ពីសហព័ន្ធកីឡាវូស៊ូ ប្រចាំទ្វីបអាស៊ី (WFA) ណែនាំទម្រង់ការប្រកួតថ្មីដែលមានការប្រកួតប្រជែងជាងមុន ដោយរួមបញ្ចូលគ្នានូវវិញ្ញាសាចំនួន ២ នៅក្នុងវិញ្ញាសាថាវលូ (Taolu) ដែលនឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍កីឡានារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា។
លោក Chong Kim Fatt ប្រធាសហព័ន្ធកីឡាវូស៊ូនៃប្រទេសម៉ាឡេស៊ី បាននិយាយថា «វាពិតជានឹងមានការលំបាកនៅពេលដែលការរួមបញ្ចូលគ្នាត្រូវបានបង្កើតឡើង ប៉ុន្តែខ្ញុំមានទំនុកចិត្តថា ប្រសិនបើគោលដៅគឺផ្អែកលើថាវលូ Taolu នោះឱកាសនឹងកាន់តែប្រសើរជាងនេះ ដោយសារពួកគេនៅតែធ្វើការហ្វឹកហាត់ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩»។
«ប្រហែលជាគោលដៅរបស់យើងគឺទាបជាងមេដាយដែលយើងធ្លាប់បានឈ្នះនៅវៀតណាម ព្រោះលើកនេះមានអត្តពលិកថ្មីកាន់តែច្រើន ប៉ុន្តែជាមួយនឹងលទ្ធភាពដែលម្ចាស់ជើងឯកពិភពលោក Wong Wen Son មានវត្តមាន វានឹងជួយប្រទេសនេះបង្កើតការប្រកួតប្រជែងដ៏ល្អក្នុងកម្រិតអន្តរជាតិ» លោកបានបន្ថែម។

លោកមានទំនុកចិត្តថា ក្រុមកីឡាវូស៊ូជាតិម៉ាឡេស៊ីនឹងអាចនាំយកមេដាយប្រាក់ និងមេដាយសំរឹទ្ធមកផ្ទះ ក្នុងវិញ្ញាសាថាវលូ (Taolu) ក្នុងការប្រកួតកីឡាដ៏ល្បីបំផុតនៅអាស៊ីអាគ្នេយ៍។ សម្រាប់ការប្រកួត ស៊ីហ្គេម លើកទី៣១ ប្រទេសម៉ាឡេស៊ី ក្រុមជម្រើសជាតិវូស៊ូម៉ាឡេស៊ី បានឈ្នះមេដាយមាស២គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ២គ្រឿង ដែលទាំងអស់នេះសុទ្ធតែនៅក្នុងវិញ្ញាសាថាវលូ។
កីឡាវូស៊ូ មានដើមកំណើតនៅប្រទេសចិន ហើយមូលដ្ឋានគ្រឹះសំខាន់នៃក្បាច់គុននេះ គឺហ្វឹកហាត់ដើម្បីទទួលបានសុខភាពល្អ ស្មារតីភ្លឺថ្លា និងរាងកាយមាំមួន។ កីឡានេះត្រូវបានដាក់បញ្ចូលលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី១៦ ឆ្នាំ១៩៩១ នៅប្រទេសហ្វីលីពីន៕
ប្រភព៖ bernama.com
អត្ថបទ ៖ មន្នីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ