ព័ត៌មានជាតិ
មន្រ្តីអាជ្ញាធរជាតិអប្សរា ទទួលការបណ្ដុះបណ្ដាលគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ពីអ្នកជំនាញកូរ៉េ
មន្រ្តី និងបុគ្គលិកអាជ្ញាធរជាតិអប្សរា សរុបចំនួន ១៥នាក់ បានទទួលការបណ្ដុះបណ្ដាល ទាក់ទងនឹងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ដ, ការសិក្សាទៅលើស្រទាប់ដី និងការប្រើប្រាស់ ម៉ាស៊ីន GPR, DCPT, MASW នៅតាមបុរាណដ្ឋាន ពីអ្នកឯកទេសពីប្រទេសកូរ៉េ។ នេះតាមការឱ្យដឹង ពី អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

លោក Jeoung Jae Hyeung មន្រ្តីនៃនាយកដ្ឋានស្រាវជ្រាវវិស្វកម្មភូមិសាស្ត្រនៃ វិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវិទ្យាសំណង់កូរ៉េ (KICT) បានឱ្យដឹងថា គម្រោងបណ្ដុះបណ្ដាលប្រព័ន្ធគ្រប់គ្រងទឹកនៅព្រះលានជល់ដំរី មានរយៈពេល៤ថ្ងៃ គឺពីថ្ងៃទី៣០ ខែមករា រហូតដល់ថ្ងៃទី២ ខែកុម្ភៈ។ វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតសំខាន់លើការសិក្សាលក្ខណៈដី ការរៀបចំដី ការអង្កេតដី លក្ខណៈភូមិសាស្រ្ដ ការវិភាគលើទឹកក្រោមដី និងលើដី និង ការប្រើប្រាស់ឧបករណ៍ដើម្បីវិភាគ។ល។

ក្រៅពីសិក្សាទ្រឹស្តី សិក្ខាកាមទាំងអស់ ក៏បានចុះទៅសិក្សា និងអនុវត្តន៍ដោយផ្ទាល់នៅការដ្ឋាន ព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូផងដែរ។ គម្រោងខាងលើបានជ្រើសរើសទីតាំងនេះ ដោយព្រះលានជល់ដំរី និង ក្រុមប្រាសាទព្រះពិធូជាគម្រោងដែលកំពុងធ្វើការជុសជុលដោយបានការគាំទ្រនិង កិច្ចសហប្រតិបត្តិការពីស្ថាប័ន ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ(KCHF)។

លោក Jang Cheol-Hee មន្រ្តីជាន់ខ្ពស់នៃនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រវារី និងវិស្វកម្ម នៃស្ថាប័ន KICT មានប្រសាសន៍ថា ប្រព័ន្ធធារាសាស្រ្ដ មានសារសំខាន់សម្រាប់ប្រទេសនីមួយៗ ហើយវាកាន់តែសំខាន់ សម្រាប់ប្រទេសដែលមានអគារខ្ពស់ៗ ដូចជាកូរ៉េជាដើម។ លោកបន្តថា វាជាចំណុចល្អមួយដែលកម្ពុជា អាចរៀនពីការងារគ្រប់គ្រងទឹកពីប្រទេសកូរ៉េ ដើម្បីទទួលបានចំណេះដឹងសម្រាប់ការអភិវឌ្ឍនាពេលអនាគត។

ចំពោះស្ថានភាពប្រព័ន្ធគ្រប់គ្រងទឹកនៅព្រះលានជល់ដំរី លោក Jang Cheol-Hee ពន្យល់ថា ដីមានស្ថានភាពមិនសូវជ្រាបទឹកល្អ ដែលត្រូវការសិក្សាបន្ថែមទៀត ដើម្បីរកដំណោះស្រាយ ដើម្បីបញ្ជៀសទឹកពេលមានទឹកជន់ច្រើន។

សិក្ខាកាមមួយរូបដែលចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល គឺលោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា វាយតម្លៃខ្ពស់ចំពោះការសិក្សានេះ។ លោកយល់ថា ជាការល្អប្រសើរសម្រាប់បុគ្គលិក មន្រ្តី អាជ្ញាធរជាតិអប្សរា ដែលទទួលការបណ្ដុះបណ្ដាលបន្ថែមដែលអាចពង្រឹងចំណេះដឹង និងវិធីសាស្រ្ដក្នុងការចូលរួមអភិរក្សក្នុងតំបន់អង្គរ។

រយៈពេល៤ថ្ងៃនេះ លោកបានរៀនពីការប្រើប្រាស់ឧបករណ៍បង្ហាប់ដី ការកិនបង្ហាប់ដី ក្នុងកម្រិតណា ឱ្យសមស្របតាមប្រភេទដី។ ការសិក្សាពីប្រភេទដីក្នុងតំបន់រមណីយដ្ឋានអង្គរ ការប្រើប្រាស់ឧបករណ៍ស្កែន ដើម្បីមើលពីស្ថានភាពដី ប្រភេទដីខ្សាច់ ប្រព័ន្ធទឹក និងថ្មបុរាណដែលសេសសល់នៅក្រោមដីជាដើម៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


