ព័ត៌មានអន្ដរជាតិ
ទួរគី កាត់ទោសមេដឹកនាំសាសនាម្នាក់ ជាប់ពន្ធនាគារ ១,០៧៥ឆ្នាំ
តុលាការទួរគីបានកាត់ទោសមេដឹកនាំសាសនាលោក Adnan Oktar ឲ្យជាប់ពន្ធនាគារជាង១,០០០ឆ្នាំ ពាក់ព័ន្ធបទឧក្រិដ្ឋ១០ករណីផ្សេងៗគ្នា។

ប្រភពបានឲ្យដឹងកាលពីថ្ងៃចន្ទថា តុលាការក្នុងទីក្រុង អ៊ីស្តង់ប៊ុល បានកាត់ទោសជនជាប់ចោទចំនួន២៣៦នាក់ ដោយក្នុងនោះមាន៧៨នាក់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម ដែលរៀបចំឡើងក្រោមការដឹកនាំរបស់លោក Oktar។
តុលាការបានផ្តន្ទាទោសឲ្យលោក Oktar ជាប់ពន្ធនាគារសរុប១,០៧៥ឆ្នាំនិង៣ខែ ពីបទចោទប្រកាន់បង្កើតនិងដឹកនាំអង្គការឧក្រិដ្ឋកម្ម, ធ្វើចារកម្មនយោបាយឬយោធា, ជួយដល់អង្គការភេរវករ Fetullah (FETO), រំលោភអនីតិជន, រំលោភបំពានផ្លូវភេទ, ដកហូតសិទ្ធិសេរីភាពរបស់បុគ្គល, ធ្វើទារុណកម្ម, រំខានដល់សិទ្ធិក្នុងការអប់រំ, កត់ត្រាទុកទិន្នន័យផ្ទាល់ខ្លួននិងការគំរាមកំហែងផ្សេងៗ។

មេដឹកនាំសាសនាអាយុ៦៤ឆ្នាំដែលជាម្ចាស់ប៉ុស្តិ៍ទូរទស្សន៍មួយរូបនេះ ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១៨ រួមជាមួយអ្នករួមសហការចំនួន២០០នាក់ បន្ទាប់ពីមានការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទនិងចាប់ពង្រត់អនីតិជន។
ជនជាប់ចោទម្នាក់ឈ្មោះ Tarkan Yavas ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២១១ឆ្នាំ ដោយសារគាត់ធ្វើជាសមាជិកប្រតិបត្តិនៃអង្គការ FETO, រំលោភបំពានផ្លូវភេទលើអនីតិជន, រំលោភបំពានផ្លូវភេទ, ធ្វើសេចក្តីថ្លែងការណ៍មិនត្រឹមត្រូវអំពីទ្រព្យសម្បត្តិនិងបំពានក្នុងឯកសារផ្លូវការ។

ជនជាប់ចោទម្នាក់ទៀតឈ្មោះ Oktar Babuna ត្រូវបានផ្តន្ទាទោស ឲ្យជាប់ពន្ធនាគាររយៈពេល១៨៦ឆ្នាំដោយសារគាត់ធ្វើជាសមាជិកប្រតិបត្តិនៃអង្គការ FETO, រំលោភបំពានផ្លូវភេទលើអនីតិជននិងរំលោភបំពានផ្លូវភេទ។
តុលាការកំពុងបន្តប្រកាសសេចក្តីសម្រេចលើជនជាប់ចោទផ្សេងទៀត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ TRT World
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


