ព័ត៌មានជាតិ
ការអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញ បានឈានដល់ដំណាក់កាលលើសមធ្យម
ភ្នំពេញ ៖ ការអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ បានឈានដល់ដំណាក់កាលលើសពីមធ្យមហើយ ពោលគឺមនុស្សរស់នៅក្នុងក្រុងមួយនេះមានភាពស៊ីវីល័យ ហើយឧបករណ៍ប្រើប្រាស់នានាក៏មានភាពស៊ីវីល័យផងដែរ។

នេះបើតាមការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ខែមករាឆ្នាំ២០២១ ម្សិលមិញនេះ។

លោកបានមានប្រសាសន៍នៅថា រាជធានីភ្នំពេញបច្ចុប្បន្ន គឺមានការរីកចម្រើនខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ដោយប្រជាពលរដ្ឋរស់នៅមានភាពស៊ីវិល័យទាំងសម្ភារ និងឧបករណ៍ប្រើប្រាស់ផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងបច្ចុប្បន្នមានការរីកចម្រើន ដោយមានហេដ្ឋារចនាសម្ព័ន្ធរីកដុះដាលជាច្រើនដូចជា មានអគារខ្ពស់ៗ មានសាលារៀន មានមន្ទីរពេទ្យ មណ្ឌលសុខភាព ពិសេសមានផ្លូវគមនាគមន៍ដ៏ល្អងាយស្រួលធ្វើ ដំណើរមានភ្លើងលម្អចម្រុះពណ៌នាពេលរាត្រីដ៏ស្រស់ស្អាត។

លោកអភិបាលបានបន្តទៀតថា ក្នុងការស្ថានភាពទីក្រុងមានភាពរីកចម្រើនឥតឈប់ឈរនេះដែរ ដាច់ខាតត្រូវតែ មានការចូលរួមពីប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្ម និងអ្នកធ្វើដំណើរតាមដងផ្លូវទាំងអស់ ។ ត្រូវធានានូវសណ្តាប់ធ្នាប់នៅតាមដងផ្លូវឱ្យបានខ្ជាប់ខ្ជួន ពិសេសមានទំនួលខុសត្រូវចំពោះអ្វីដែលខ្លួនបានធ្វើ ដើម្បីចូលរួមសម្អាតទីក្រុងឱ្យកាន់តែមាន សោភ័ណភាពស្រស់ស្អាតជានិច្ច។

ចូលរួមសប្បាយរីករាយ ដោយសារយើងជាទីក្រុងកំពុងអភិវឌ្ឍ ប៉ុន្តែមានទិសដៅខ្ពស់ជាងមធ្យមដែរហើយ ដែលតម្រូវឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់។

លោកបន្តថា កាលមុនទីក្រុងកំពុងអភិវឌ្ឍ វាមានបញ្ហាច្រើន អ៊ីចឹងត្រូវការអភិវឌ្ឍ ពីមុនយើងបិទភ្នែក ពេលឡានដឹកដីប្រឡាក់បន្តិចបន្តួចលើដងផ្លូវយើងសុខចិត្តទ្រាំ ប៉ុន្តែឥឡូវគឺអត់ទេ ដឹកហើយត្រូវតែលាងឱ្យស្អាត ដែលនេះជាកិច្ចការងារត្រូវធ្វើ ដើម្បីចូលរួមចំណែកជាមួយនិងការអភិវឌ្ឍ ធ្វើយ៉ាងណាអភិវឌ្ឍន៍ទៅតាមអនុសាសន៍របស់សម្តេចតេជោ មិនមែនអភិវឌ្ឍន៍មួយបំផ្លាញមួយទេ គឺអត់ចីរភាពទេ តែឥឡូវនេះគឺត្រូវតែស្អាត។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ដែលធ្វើដំណើរតាមដងផ្លូវ ចូលរួមការថែរក្សានូវសណ្តាប់ធ្នាប់នៅលើដងផ្លូវទាំងអស់គ្នា ដើម្បីរក្សាឱ្យបាននូវភាពរៀបរយ និងមានភាពស្រស់ស្អាតនៅក្នុងទីក្រុង។

សូមបញ្ជាក់ថា បច្ចុប្បន្នរាជធានីភ្នំពេញមានអគារខ្ពស់ៗចាប់ពី៧ជាន់ឡើងទៅរហូតដល់ទៅជាង២០០០អគារស្ពានអាកាសថ្មើរជើង ចំនួន៤កន្លែង ហើយបើតាមគម្រោងរដ្ឋបាលរាជធានីភ្នំពេញ និងកសាងស្ពានអាកាសថ្មើជើងចំនួន២៥ទីតាំងទៀតនៅក្នុងរាជធានីភ្នំពេញ ដើម្បីឆ្លើយតប ទៅនឹងប្រទេសជាតិមានការអភិវឌ្ឍន៍និងទីក្រុងមា នភាពស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវ ប្រកបដោយសុវត្ថិភាព។

បន្ថែមពីនេះទៀតមានស្ពានអាកាសចំនួន៦កន្លែងគឺស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស ៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ដែលស្ពាននេះក្រុមការងារបាននិងកំពុងស្ថាបនាយ៉ាងញាប់ដៃញាប់ជើង ដើម្បីឱ្យទាន់តាមផែនការ៕
ដោយ ៖ ស្រីរ័ត្ន



សូមចុចអាន ៖ រកឃើញករណីឆ្លងកូវីដ១៩ចំនួន២នាក់ទៀតនៅខេត្តបាត់ដំបង
សូមចុចអាន ៖ លោក នេត្រ ភក្ត្រា៖ ឆ្នាំ២០២០បទល្មើសធនធានធម្មជាតិកើនឡើងប្រមាណ៣០ភាគរយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


