ព័ត៌មានជាតិ
កម្ពុជា-ឡាវឯកភាពផ្លាស់ប្ដូរអ្នកទោសឱ្យបានមុនចូលឆ្នាំថ្មីប្រពៃណីជាតិ
កម្ពុជា-ឡាវបានឯកភាពសម្រេចធ្វើការផ្លាស់ប្ដូរអ្នកទោសឱ្យបានរួចរាល់មុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិចូលមកដល់។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានរួមរវាងសម្ដេចតេជោ ហ៊ុន សែន និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ អំឡុងពេលសម្ដេចបំពេញទស្សនកិច្ចនៅប្រទេសឡាវ។

អំឡុងពេលនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចព្រមព្រៀងចំនួន ៣ ដែលប្រទេសទាំងពីរបានចុះហត្ថលេខាបង្ហាញយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងនៃភាគីទាំងពីរក្នុងការពង្រឹងមិត្តភាពសាមគ្គីភាពជាមួយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។
ជាមួយគ្នានោះ កម្ពុជា-ឡាវ ក៏បានឯកភាពគ្នាតភ្ជាប់រវាងខេត្តចំប៉ាសាក់ជាមួខេត្តព្រះវិហារ និងខេត្តអាតាពើ ជាមួយខេត្តរតនគិរីដែលនេះ ជាការផ្ដល់នូវអំណោយផលសម្រាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

បើតាមសម្ដេចនាយករដ្ឋមន្ត្រីភាគីទាំងពីរក៏បានពិភាក្សាគ្នាទាក់ទិននឹងការតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងឡាវជាមួយបណ្ដាប្រទេសដទៃទៀត។
វិស័យទេសចរណ៍ដែលមានការតភ្ជាប់វិស័យទេសចរណ៍តាមផ្លូវគោក និងផ្លូវអាកាស ដែលអាចតភ្ជាប់បណ្ដាទីក្រុង ដែលអាចផ្ដល់ឱកាសសម្រាប់ប្រជាជនប្រទេសទាំងពីរ៕


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


