ព័ត៌មានជាតិ
លោកស្រី ជា សិរី រំពឹងថា កម្ពុជា នឹងចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគារចិនឆាប់ៗនេះ
តាមរយៈជំនួបទ្វេភាគីរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងចិននៅទីក្រុងប៉េកាំងនាពេលថ្មីៗនេះនឹងជួយពន្លឿននីតិវិធីដើម្បីឱ្យកម្ពុជា ចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគារចិន (CIPS)។ នេះជាការលើកឡើងរបស់លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីពន្យល់ពីលទ្ធភាពដែលកម្ពុជា អាចចូលជាសមាជិក CIPS និងអត្ថប្រយោជន៍ដែលទទួលពីភាពជាសមាជិករបស់ប្រព័ន្ធនេះ។

លោកស្រី ជា សិរី បានបង្ហាញសុទិដ្ឋិនិយមថា ដំណើរការក្នុងការចូលជាសមាជិកប្រព័ន្ធ CIPS នឹងវិវត្តជាវិជ្ជមាន ដោយសារការយល់ដឹងពីលក្ខណ្ឌជាសមាជិក CIPS និងភាពអំណោយផល ពីជំនួបទ្វេភាគីរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងចិននាពេលថ្មីៗនេះ។
លោកស្រី មានប្រសាសន៍ថា៖ «ធនាគារជាតិនៃកម្ពុជា បានសិក្សាលម្អិត ពីតម្រូវការក្នុងការចូលជាសមាជិកប្រព័ន្ធ CIPS តាំងពីប្រព័ន្ធនេះបានបង្កើតឡើងដំបូងនៅឆ្នាំ ២០១៥មក អ៊ីចឹងធនាគារជាតិបានដឹងថាតើគេត្រូវការអ្វីខ្លះ ដែលមិនមែនជារឿងថ្មីទេសម្រាប់យើង។ ទីពីរថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរបានជជែកគ្នា ហើយក៏បានឯកភាពគ្នាជាគោលការណ៍រួចទៅហើយ។ ការណ៍នេះសង្ឃឹមថានឹងជួយពន្លឿននីតិវិធីដើម្បីឱ្យកម្ពុជាចូលជាសមាជិក CIPS ឆាប់ៗ»។

លោកស្រី ជា សិរី បានបន្តថា ការចូលជាសមាជិក CIPS នឹងផ្តល់អត្ថប្រយោជន៍ ជាច្រើនដល់កម្ពុជាដូចជា ផ្តល់ជាជម្រើសបន្ថែមក្នុងការទូទាត់ទៅកាន់ពិភពលោកនិងតំបន់ ។ សម្រួល និងជំរុញពាណិជ្ជកម្មការវិនិយោគ និងទេសចរ ជាពិសេសពាណិជ្ជកម្មទ្វេភាគីជាមួយ ប្រទេសចិននិងប្រទេសទទួលការទូទាត់ជាប្រាក់យ៉ន់ និងសម្រួលការវិនិយោគទុនបម្រុងអន្តរជាតិ របស់កម្ពុជាជាប្រាក់យ៉ន់។
លោកស្រី ជា សិរី បានបន្តទៀតថា«មិនប្រាកដថា រាល់ប្រតិបត្តិការតាម CIPS មានតម្លៃទាបជាងប្រព័ន្ធទូទាត់ថ្នាក់អន្តរជាតិ( SWIFT)ហើយក៏មិនប្រាកដថារាល់ប្រតិបត្តិការតាម SWIFT មានតម្លៃទាបជាង CIPS ទេ។ ដូច្នេះកាលណាមានពីរជម្រើស យើងចំណេញ។ អ៊ីចឹងខាងណាចំណាយទាបជាង ខាងណាអាចឱ្យយើងចំណេញជាង យើងទូទាត់តាមខាងនោះ»។
គួរបញ្ជាក់ថា CIPS ប្រព័ន្ធទូទាត់ថ្នាក់អន្តរជាតិដូចទៅនឹងប្រព័ន្ធSWIFT ដែរ គឺផ្ដល់នូវសេវាផាត់ទាត់ និងទូទាត់សម្រាប់សមាជិកដើម្បីទូទាត់ឆ្លងដែនជាប្រាក់យ៉ន់ចិន ដែលបច្ចុប្បន្ន CIPS មានសមាជិកផ្ទាល់ចំនួន ៧៦និងសមាជិកប្រយោលចំនួន ១២៦៥គ្រឹះស្ថាន ដែលក្នុងនោះ មកពីតំបន់អាស៊ីចំនួន៩៦៥ ទ្វីបអឺរ៉ុបចំនួន១៨៥ ទ្វីបអាហ្វ្រិក៤៦ អាមេរិកខាងជើង ២៩ ទ្វីបអូសេអានី ២៣ និងអាមេរិកខាងត្បូង១៧ដែលមកពី១០៦ប្រទេស៕ សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


