ព័ត៌មានអន្ដរជាតិ
ប្រមុខ ណាតូ ថាមិនជាប់ពាក់ព័ន្ធជម្លោះជាមួយ រុស្ស៊ី ទេ ប៉ុន្តែនឹងបន្តផ្ដល់អាវុធឲ្យ អ៊ុយក្រែន
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយ នៅពេលមកដល់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់ប្លុកនេះកាលពីថ្ងៃអង្គារថា អង្គការណាតូមិនចាត់ទុកខ្លួនជាភាគីនៃជម្លោះជាមួយរុស្ស៊ីទេ ប៉ុន្តែនឹងបន្តផ្គត់ផ្គង់អាវុធទំនើប និងធុនធ្ងន់ជាងនេះទៅឲ្យអ៊ុយក្រែន ។

លោក Stoltenberg បញ្ជាក់ថា “ទាំងអង្គការណាតូ និងសម្ព័ន្ធមិត្តមិនមែនជាភាគីនៃជម្លោះនោះទេ ហើយអ្វីដែលយើងធ្វើក្នុងនាមជាសម្ព័ន្ធមិត្ត គឺផ្តល់ការគាំទ្រដល់អ៊ុយក្រែន ។ អ៊ុយក្រែនកំពុងការពារខ្លួនទប់ទល់នឹងរុស្ស៊ី ហើយជាការពិតណាស់ យើងមានសិទ្ធិក្នុងការជួយអ៊ុយក្រែនរក្សាសិទ្ធិស្វ័យការពារ ។
លោក Stoltenberg បាននិយាយថា ប្រភេទសព្វាវុធដែលផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន បានកើនឡើងជាលំដាប់ ស្របទៅតាមអ្វីដែលសង្គ្រាមកំពុងវិវត្តន៍ទៅមុខដូចគ្នា ។

ប្រមុខណាតូរូបនេះអះអាងទៀតថា “ដំបូងឡើយ យើងផ្តោតសំខាន់តែលើមីស៊ីលប្រឆាំងរថក្រោះ Javelins ក៏ដូចជា អាវុធប្រឆាំងរថក្រោះធុនស្រាលជាដើម ហើយក្រោយមក យើងឃើញមានតម្រូវការជាបន្តបន្ទាប់ដូចជា កាំភ្លើងធំ និងប្រព័ន្ធខែលការពារដែនអាកាស ហើយសម្ព័ន្ធមិត្តក៏បានសម្រេចចាប់ផ្តើមបង្កើនការបញ្ជូនអាវុធទំនើបៗទាំងនោះទៅកាន់អ៊ុយក្រែន ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការសឹកមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ខណៈរហូតមកដល់ពេលនេះ វាអូសបន្លាយពេលជិត ១ ឆ្នាំហើយ ។ បន្ទាប់មក លោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាប្រឆាំងរុស្ស៊ី និងបង្កើនការផ្គត់ផ្គង់សព្វាវុធដល់រដ្ឋាភិបាលទីក្រុងកៀវ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ ប្រទេសអតីតសាធារណរដ្ឋសូវៀតចោទ រុស្ស៊ី ថាកំពុងផ្ដួលរំលំរដ្ឋាភិបាលរបស់ខ្លួន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


