ព័ត៌មានអន្ដរជាតិ
ប្រទេសសម្ព័ន្ធមិត្ត រុស្ស៊ី មិនត្រូវការអាវុធនុយក្លេអ៊ែរវាយប្រហារ អាមេរិក និងអឺរ៉ុបឡើយ
ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយថា ប្រទេសរបស់លោកមិនត្រូវការអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនោះទេ ព្រោះវាមិនចាំបាច់សម្រាប់ការវាយប្រហារលើសហរដ្ឋអាមេរិក ឬប្រទេសដទៃទៀតឡើយ ។

លោក Lukashenko បានប្រាប់ទីភ្នាក់ងារព័ត៌មាន BelTA កាលពីថ្ងៃព្រហស្បតិ៍ថា “យើងមិនត្រូវការអាវុធយុទ្ធសាស្ត្រជាដាច់ខាត ។ យើងនឹងមិនសម្លាប់ជនជាតិអាមេរិក ឬបាញ់មីស៊ីលនុយក្លេអ៊ែរយុទ្ធសាស្ត្រពីទឹកដីនៃប្រទេសបេឡារុសនោះទេ ព្រោះបេឡារុសនឹងមិនធ្វើការវាយប្រហារលើសហរដ្ឋអាមេរិក ឬបណ្តាប្រទេសនៅអឺរ៉ុបឡើយ” ។
លោក Lukashenko បានរំឭកថា “នៅពេលដែលលោកឡើងកាន់តំណែងជាមេដឹកនាំប្រទេសបេឡារុស អាវុធនុយក្លេអ៊ែរត្រូវបានដកចេញពីប្រទេសរបស់លោក ស្របតាមសំណើរបស់សហរដ្ឋអាមេរិក” ។

ប៉ុន្តែទោះជាយ៉ាងណា លោកបានបញ្ជាក់បែបនេះវិញថា “យើងមានកាំជ្រួចមីស៊ីលទំនើបបំផុតប្រភេទ Topol-M ដែលយើងបាននាំយកវាមក ជាថ្នូរនឹងការធានាពីអាមេរិក និងអឺរ៉ុបថា ពួកគេនឹងមិនរំលោភលើអធិបតេយ្យភាព និងឯករាជ្យភាពរបស់យើងឡើយ” ។
ជាចុងក្រោយ មេដឹកនាំដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីរូបនេះលើកឡើងថា ប៉ុន្តែពួកគេទាំងនោះបានស្តោះទឹកមាត់ដាក់ និងជាន់ឈ្លីកិច្ចសន្យាទាំងនោះ ហើយថែមទាំងបានអនុវត្តទណ្ឌកម្មប្រឆាំងនឹងយើងទៀត ។ ពួកគេព្យាយាមច្របាច់ ក យើងតាមលទ្ធភាពដែលអាចធ្វើទៅបាន ។ ទោះជាយ៉ាងណា ប្រសិនបើបេឡារុសមានអាវុធនុយក្លេអ៊ែរវិញនោះ ពួកគេនឹងមិននិយាយបែបនេះទេ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


