ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធមិត្តរុស្ស៊ី បញ្ជាក់លក្ខខណ្ឌតែមួយគត់ ដែលនឹងធ្វើឲ្យខ្លួន ចូលរួមប្រយុទ្ធក្នុងជម្លោះអ៊ុយក្រែន
ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយថា ទង្វើដ៏គឃ្លើនរបស់ទីក្រុងកៀវ ប្រឆាំងនឹងប្រទេសរបស់លោក គឺជាហេតុផលតែមួយគត់ ដែលនឹងនាំឲ្យបេឡារុស ចូលរួមនៅក្នុងជម្លោះអ៊ុយក្រែន។ លោកក៏បានអះអាងដែរថា បស្ចិមប្រទេស កំពុងព្យាយាមទាញទីក្រុង មីនស្កិ៍ ចូលក្នុងជម្លោះនេះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែកុម្ភៈ លោក Lukashenko បាននិយាយថា “ខ្ញុំត្រៀមខ្លួនដើម្បីចូលប្រយុទ្ធរួមគ្នាជាមួយរុស្ស៊ីពីទឹកដីបេឡារុស ក្នុងលក្ខខណ្ឌតែមួយគត់ នោះគឺ ប្រសិនបើទាហានណាម្នាក់មកពីអ៊ុយក្រែន ចូលក្នុងទឹកដីបេឡារុស មកសម្លាប់ប្រជាជនរបស់ខ្ញុំ”។
លោកបន្តព្រមានថា ប្រសិនបើអ៊ុយក្រែន ឬប្រទេសជិតខាងណាមួយប្រព្រឹត្តអំពើឈ្លានពានប្រឆាំងនឹងបេឡារុស នោះនឹងមានការឆ្លើយតបយ៉ាងធ្ងន់ធ្ងរបំផុត។

លោក Lukashenko បន្ថែមថា បេឡារុស គឺជាប្រជាជាតិសន្តិភាព ដែលមិនចង់បានសង្គ្រាម។ ទោះបីជាសម្ព័ន្ធមិត្តជិតស្និទ្ធក៏ដោយ តែទីក្រុងមូស្គូមិនដែលស្នើសុំឲ្យទីក្រុងមីនស្កិ៍ ចូលរួមក្នុងជម្លោះនោះទេ។
កាលពីថ្ងៃចន្ទ លោក Imangali Tasmagambetov អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ដែលទាំងទីក្រុងមូស្គូ និងទីក្រុងមីនស្កិ៍ សុទ្ធតែជាសមាជិកនោះ បានប្រកាសថា ប្លុកនេះនឹងធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងប្រទេសបេឡារុស។ CSTO ក៏រួមមានប្រទេសអាមេនី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងតាហ្ស៊ីគីស្ថានផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


