កីឡា
ព្រឹត្តិការណ៍ជិះកង់ ដើម្បីផ្សព្វផ្សាយទេសចរណ៍ និងសក្តានុពល ខេត្តព្រះសីហនុ
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) គ្រោងនឹងរៀបចំព្រឹត្តិការណ៍កីឡាជិះកង់ នៅខេត្តព្រះសីហនុ ដើម្បីបំផុសចលនាទេសចរណ៍ និងផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្ត។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ការរៀបចំព្រឹត្តិការណ៍កីឡាជិះកង់ទេសចរណ៍ នៅខេត្តព្រះសីហនុនេះ នឹងរៀបចំរយៈពេលមួយថ្ងៃ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។ លោកអគ្គលេខាធិការNOCC បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍កីឡាជិះកង់នេះ គឺជាការបំផុសចលនាឲ្យប្រជាពលរដ្ឋលេងកីឡា ដើម្បីពង្រឹងសមត្ថភាពផ្លូវកាយ ផ្លូវចិត្ត ដែលការជិះកង់ធ្វើឲ្យសរសៃ សាច់ដុំ ផ្លូវដង្ហើម មានភាពរឹងមាំនិងសុខភាពល្អ។

ព្រឹត្តិការណ៍ជិះកង់នេះ មិនមែនជាការអភិវឌ្ឍជំនាញកម្រិតខ្ពស់ ក៏ប៉ុន្តែវាជាការបំផុសចលនាកីឡាមួយ ដែលស្របគ្នាទៅនឹងយុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខ ដែលគណៈកម្មាធិការជាតិរៀបចំប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នឹងដាក់ចេញនៅថ្ងៃទី១៨ ខែមករាខាងមុខនេះហើយ។ ជាមួយនេះ នឹងធ្វើឲ្យតំបន់ឆ្នេរសមុទ្រក្លាយជាការទាក់ទាញថ្មីមួយទៀត ក្នុងការស្តារមុខមាត់ឡើងវិញ ក្រោយពីជំងឺកូវីដ១៩ មានការធូរស្រាល និង ជាការស្តារធុរកិច្ចទេសចរណ៍។
លោក វ៉ាត់ ចំរើន បញ្ជាក់ថា «អ្វីដែលយើងទទួលអនុសាសន៍ណែនាំពីលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកចង់ឲ្យមានព្រឹត្តិការណ៍ខ្លះ ដើម្បីឲ្យចលនាភ្ញៀវទេសចរក្នុងស្រុក មានចលនាទៅដល់ទេសចរណ៍មួយចំនួន ដែលកំពុងមានការអភិវឌ្ឍ ជាពិសេសក្រុងព្រះសីហនុ ដែលជាតំបន់កំពុងធ្វើការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ សណ្តាប់ធ្នាប់តាមឆ្នេរសមុទ្ររបស់យើងឲ្យបានស្អាតល្អ ហើយរួចរាល់ពេលឆាប់ៗនេះ។ ដូច្នេះយើងក៏ត្រៀមបង្ហាញសក្តានុពលថ្មីនៃតំបន់ ដែលមានបរិយាកាសថ្មី ល្អស្អាត មានហេដ្ឋារចនាសម្ព័ន្ធថ្មី ឲ្យវាលេចត្រដែតឡើង ដែលជាគោលបំណងនៃការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍មួយ គឺការជិះកង់កម្សាន្តមួយដ៏ធំនៅទីនោះ នៅតាមឆ្នេរអូឈើទាលនិងឆ្នេររាម ដោយសោភ័ណភាពវាល្អមែនទែន »។

លោកបានបន្តថា ការរៀបចំព្រឹត្តិការណ៍នេះ គឺជាឱកាសផ្តល់នូវអត្ថប្រយោជន៍ជាច្រើន សម្រាប់សង្គម សេដ្ឋកិច្ច អាជីវករ អ្នករកស៊ីតូចតាច រហូតសេវាកម្មទេសចរណ៍ទាំងអស់ដូចជាអូតែល ផ្ទះសំណាក់ កន្លែងហូបចុក សេវាកម្សាន្តជាដើម ឲ្យមានដំណើរការ។ ក្រៅពីនោះទៀត ជាការផ្សព្វផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរ ដែលជាតារារះនាទិសនិរតី គឺជាក្លឹបឆ្នេរដែលបានចូលរួម ក្នុងសមាគមឆ្នេរសមុទ្រស្អាតជាងគេនៅលើពិភពលោក៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ អគ្គលេខាធិការសហព័ន្ធទ្រីយ៉ាត្លុង ដាក់កាលបរិច្ឆេទការប្រកួតជើងឯកថ្នាក់ជាតិ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


