Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ បញ្ជាឱ្យមន្រ្តីកសិកម្មយកសត្វក្ងោក​ទៅជូនគ្រួសារចិញ្ចឹមសត្វនេះវិញ​ជាបន្ទាន់

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញបទបញ្ជាឱ្យអ្នកទទួលខុសត្រូវដែលបាន​យកសត្វក្ងោក​របស់ក្រុមគ្រួសារដែលចិញ្ចឹមសត្វនេះ យកទៅជូនដល់ផ្ទះវិញជាបន្ទាន់។ សម្តេចគូសបញ្ជាក់ថា សម្តេចមិនយល់ស្រប នឹងទង្វើបែបនេះនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចថ្លែងដូច្នេះថា« យើងគួរតែលើកទឹកចិត្តឱ្យប្រជាជនចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងទៅចាប់យកសត្វ​ដែលប្រជាជន​ខំចិញ្ចឹម យកមកទុកនៅទីកន្លែងមួយ ដែលវាមិនយូរប៉ុន្មានទេ សត្វនេះនឹងស្លាប់ ប្រសិនបើខ្វះ​ការថែទាំនឹងយកចិត្តទុកដាក់»។

សម្តេចបានលើកឡើងទៀតថា សម្តេចក៏ធ្លាប់បានចិញ្ចឹមសត្វក្ងោកផងដែរ។ ប៉ុន្តែដោយសារ បារម្ភពីសុវ​ត្ថិភាពចៅៗ សម្តេចក៏សម្រេចចិត្តឱ្យទៅកូនសម្តេចចិញ្ចឹមវិញ។

សម្តេច បានសង្កត់ធ្ងន់ថា គ្មានហេតុផលណាមួយ ដែលត្រូវចាប់យកសត្វក្ងោកដែលប្រជាជនចិញ្ចឹមយកមកទុក​នៅកន្លែងចិញ្ចឹមសត្វ ហើយចាត់ទុកថា ជាអំពើខុសច្បាប់នោះទេ ក្នុងករណីដែលច្បាប់មានចែង។

ទន្ទឹមនឹងនេះ សម្តេច ក៏បានស្នើដល់អ្នកច្បាប់ធ្វើការជាបន្ទាន់ ដើម្បីធ្វើវិសោធនកម្មច្បាប់ លុបចោលនូវកថាខណ្ឌណា​ដែលទាក់ទងនឹងការចាប់យកសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋ ដែលគួរតែលើកទឹកចិត្តឱ្យប្រជាជនចិញ្ចឹម ជំនួសការរារាំង​នៃការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ។

ក្រោយទទួលបានបទបញ្ជានេះហើយ សម្តេច ប្រាប់ឱ្យមន្រ្តីនៅក្នុងក្រសួងកសិកម្ម ត្រូវដឹកជញ្ជូនសត្វនេះ ទៅដល់ផ្ទះ​អ្នកចិញ្ចឹមឱ្យបានឆាប់តាមដែលអាច​ធ្វើទៅបាន ពោលគឺធ្វើនៅថ្ងៃនេះតែម្តង គឺគ្មានការរង់ចាំ ដែលនេះជាបទ​បញ្ជារបស់នាយករដ្ឋមន្រ្តី ដែលមិនអាចមិនអនុវត្តបានឡើយ។

សូមបញ្ជាក់ថា សម្តេចចេញចំណាត់ការបែបនេះ ក្រោយពីម្ចាស់ក្កោក បានស្នើសុំសម្តេចតេជោ អន្តរាគមន៍ ក្រោយពីមានមន្រ្តីកសិកម្ម បានចាប់យកក្ងោករបស់ពួកគេ ដោយចោទថា ចិញ្ចឹម គ្មានច្បាប់អនុញ្ញាត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម