ព័ត៌មានអន្ដរជាតិ
អាមេរិកថា វីរុសផ្ដាសាយបក្សីនៅកម្ពុជា គឺជាជំងឺឆ្លងក្នុងស្រុក
មជ្ឈមណ្ឌលគ្រប់គ្រងនិងប្រយុទ្ធនឹងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) បាននិយាយថា វីរុសដែលធ្វើឲ្យមនុស្ស ២នាក់ឆ្លងជំងឺផ្តាសាយបក្សី (H5N1) នៅកម្ពុជា គឺជាប្រភេទជំងឺផ្តាសាយបក្សីក្នុងស្រុកដែលឆ្លងនៅក្នុងប្រទេស។
ដោយផ្អែកលើលំដាប់ហ្សែនបឋមដែលបានធ្វើឡើងនៅកម្ពុជា ក្រសួងសុខាភិបាលបាននិយាយថា វីរុសប្រភេទនេះគឺជាវីរុសប្រភេទតូច 2.3.2.1c (មានហានិភ័យទាប) ដែលឆ្លងនៅក្នុងប្រទេសកម្ពុជាក្នុងចំណោមសត្វស្លាប និងបក្សីជាច្រើនឆ្នាំមកហើយ។

ចំណែកអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ក្រុមការងាររបស់ខ្លួនកំពុងធ្វើការជាមួយអាជ្ញាធរកម្ពុជាដើម្បីតាមដានករណីនេះ ដោយបានពន្យល់ថា ស្ថានភាពគួរឱ្យព្រួយបារម្ភ ដោយសារចំនួននៃការឆ្លងលើសត្វស្លាប បក្សី និងថនិកសត្វមានការកើនឡើងនាពេលថ្មីៗនេះ៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ Mgronline
ចុចអាន៖ មកដឹងចំនួនអ្នកឆ្លង និងស្លាប់សរុប បណ្ដាលមកពីជំងឺផ្ដាសាយបក្សី H5N1 លើពិភពលោក
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


