ព័ត៌មានជាតិ
រយៈពេលជិត៦ខែឆ្នាំនេះ កម្ពុជាមានអ្នកស្លាប់៥នាក់ ដោយសារជំងឺផ្តាយសាយបក្សី ភាគច្រើនជាកុមារ
យោងតាមរបាយការណ៍ប្រចាំខែរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា នៅក្នុងរយៈពេលជិត៦ខែឆ្នាំ២០២៥ នេះ កម្ពុជាមានអ្នកស្លាប់ចំនួន៥នាក់ និងឈឺចំនួន ២ នាក់ ដោយសារជំងឺផ្តាសាយបក្សី (H5N1) ដែលអ្នកស្លាប់ភាគច្រើនជាកុមារ។

បើតាមរបាយការណ៍លម្អិត អ្នកស្លាប់ចំនួន៥នាក់នោះ រួមមានកុមារអាយុក្រោម ១២ឆ្នាំ ចំនួន៣នាក់ និង ២នាក់ជាមនុស្សពេញវ័យ។ ករណីស្លាប់ទាំងនោះរួមមាន កុមាររាអាយុ ២ឆ្នាំ ៧ខែ នៅខេត្តព្រៃវែង កុមាររាអាយុ ៣ឆ្នាំ៦ខែ នៅខេត្តក្រចេះ និងកុមាររាអាយុ១១ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ។ ចំណែកករណីស្លាប់២នាក់ទៀត គឺជាបុរសអាយុ៥២ឆ្នាំ នៅខេត្តស្វាយរៀង និងបុរសអាយុ២៨ឆ្នាំ រស់នៅខេត្តកំពង់ចាម។
ចំណែកអ្នកជំងឺផ្តាសាយបក្សី ០២នាក់ទៀត រួមមានស្ត្រីអាយុ៦៥ឆ្នាំ រស់នៅស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបានរកឃើញថាមានជំងឺផ្តាសាយបក្សីនៅថ្ងៃទី ១២ ខែមិថុនា និងស្ត្រីអាយុ៤១ឆ្នាំ រស់នៅស្រុកពួក ខេត្តសៀមរាប ត្រូវបានរកឃើញនៅថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៥។
ក្រសួងសុខាភិបាល បញ្ជាក់ថា៖« បច្ចុប្បន្ននេះ ស្ថានភាពរបស់អ្នកជំងឺនេះកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ និងកំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ រោគសញ្ញានៃអ្នកជំងឺ មានដូចជា គ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើមជាដើម»។ ករណីឆ្លងជំងឺផ្តាសាយបក្សីនេះ បន្ទាប់ពីអ្នកជំងឺ បានកាន់និងប៉ះពាល់មាន់ឈឺ និងងាប់រួចយកមកធ្វើម្ហូបទទួលទានបាន ៥ថ្ងៃ មុនថ្ងៃដែលអ្នកជំងឺចាប់ផ្តើមឈឺ។

ជាថ្មីម្តងទៀត ក្រសួងសុខាភិបាល ក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ដោយកុំប៉ះពាល់ ឬបរិភោគ សត្វមាន់ ទា ដែលឈឺ ឬងាប់។
ក្រសួងបញ្ជាក់ថា ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ ហើយក្នុងករណីមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើម មានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន។ លើសពីនេះ ត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


