ព័ត៌មានអន្ដរជាតិ
លិចទូកនៅកោះជម្លោះជប៉ុន ស្លាប់មនុស្សម្នាក់, ៦នាក់បាត់ខ្លួន
មនុស្សម្នាក់ស្លាប់ និង ៦ នាក់ទៀតបាត់ខ្លួន បន្ទាប់ពីទូកក្រឡាប់ ត្រូវបានគេប្រទះឃើញនៅក្នុងដែនទឹកនៃប្រជុំកោះ Senkaku ដែលគ្រប់គ្រងដោយទីក្រុងតូក្យូ ប៉ុន្តែក៏ត្រូវបានទាមទារដោយប្រទេសចិនផងដែរ។
វាមិនច្បាស់ទេថាតើ ទូកនេះលិចនៅទីណា ប៉ុន្តែកាលពីថ្ងៃអាទិត្យ ទាហានជើងទឹកជប៉ុន បានប្រទះឃើញវាអណ្តែតក្នុងទឹកភាគខាងជើងនៃកោះនេះ។
អ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្រលោក Keisuke Nakao បានប្រាប់ AFP ថា នាវិកទាំងនោះ មានជនជាតិតៃវ៉ាន់ម្នាក់ និងឥណ្ឌូណេស៊ី៦នាក់។
អ្នកនាំពាក្យម្នាក់ទៀត គឺលោក Masaya Tokita បាននិយាយថា “នៅម៉ោងប្រហែល ៩:១៥នាទីព្រឹកថ្ងៃចន្ទ, អ្នកមុជទឹក បានរកឃើញសពមួយ នៅខាងក្នុងកាប៊ីន ហើយអត្តសញ្ញាណប័ណ្ណនៅលើសពបង្ហាញថា ជាបុរសជនជាតិឥណ្ឌូណេស៊ី”។
ក្រសួងការបរទេសតៃវ៉ាន់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទូកនេះគឺជាទូកនេសាទដែលចុះបញ្ជីដោយតៃវ៉ាន់ ហើយគេសង្ស័យថា លិចនៅជិតប្រជុំកោះ Senkaku៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ក្មេងៗសិស្សសាលា ៤៩នាក់ស្លាប់ ក្នុងសោកនាដកម្មលិចទូក នៅ ប៉ាគីស្ថាន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


