ព័ត៌មានជាតិ
មន្ត្រីឆ្លើយតបបែបណាចំពោះការលើកឡើងរបស់អ្នក ស្រី ទ្រីដាណា ស្នើសុំថតនៅតំបន់អង្គរដូចសុំភ្លើងយក្ស
មន្ត្រីអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បញ្ជាក់នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៣នេះថា នៅក្នុងឈុតដែលអ្នកស្រី ទ្រី ដាណា ត្រៀមយកទៅថតនៅប្រាសាទអង្គរវត្ត មាន២ រូបភាពដែលក្រសួងមិនអនុញ្ញាតទី១ ដោយសារសម្លៀកបំពាក់ដែលអ្នកស្រីដាក់ថតពីសម័យបុរាណ មិនសមស្រប និងមិនទាន់ឆ្លើយទៅនឹងភាពត្រឹមត្រូវ ដូច្នេះក្រសួងស្នើឱ្យកែសម្រួល។ ទី២ ការគ្រងសម្លៀកបំពាក់គ្រឿងអលង្កាតួអង្គស្ដេច ខណៈអ្នកនាងយកទៅគ្រងជាខោអាវមេទ័ពមិនមែនស្ដេចទៅវិញ។
ការលើកឡើងរបស់មន្ត្រីក្រសួងវប្បធម៌ បានធ្វើឡើងបន្ទាប់ពីអ្នកស្រី ទ្រី ដាណា បានបង្ហោះសារត្អូញត្អែរពាក់ព័ន្ធនឹងការតឹងតែងរបស់ក្រសួងដែលអ្នកស្រីស្នើសុំថតរូបការបង្ហាញវប្បធម៌ក្នុងថ្ងៃសង្រ្គាន្ត NNP។
បើតាម លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ ក្រសួងបានពិនិត្យហើយ ឃើញភាពមិនត្រឹមត្រូវ។ បច្ចុប្បន្នក្រសួងមិនទាន់អនុញ្ញាតទេ ដោយសារអ្នក ស្រី ទ្រី ដាណា មិនទាន់កែសម្រួល ហើយប្រសិនបើគាត់កែតម្រូវនោះក្រសួងនឹងអនុញ្ញាតភ្លាម។
មន្ត្រីអ្នកនាំពាក្យដដែលរូបនេះបញ្ជាក់ថា ក្រសួងសាទរចំពោះសកម្មភាពស្រលាញ់វប្បធ៌មរបស់អ្នក ស្រី ប៉ុន្តែកុំធ្វើឱ្យខុស កាលណាខុស មិនត្រឹមខ្មាស់ប្រជាជនយើងទេ ខ្មាស់ដល់ជាតិសាសន៍ដទៃទៀតថា យើងអត់ដឹងអ្វី។
លោកស្រី ទ្រី ដាណា បង្ហោះថា `«ក្រោយការលុបចោលការបង្ហាញវប្បធម៌ក្នុងថ្ងៃសង្រ្គានឃើញមានការ ប្រតិកម្មខ្លាំងពីសំណាក់មហាជន និងបងប្អូនខ្មែរ ដូច្នេះនាងខ្ញុំសម្រេចចិត្តថា នឹងបន្តការបង្ហាញវប្បធម៌ខ្មែរ និងមរតកដូនតាមកវិញនៅក្នុងថ្ងៃសង្ក្រាន្ត NNP (បើទោះជាក្រសួង វប្បធម៌ មិនអនុញ្ញាតឲ្យថតរូបនៅប្រាសាទអង្គរវត្តក៏ដោយ) នាងខ្ញុំនៅតែប្រកាន់ គោលជំហរមួយស្រឡាញ់វប្បធម៌ និងបង្ហាញវប្បធម៌ខ្មែរ និងមរតកដូនតាជាយូលង់ណាស់មកហើយមកបង្ហាញជូនឲ្យមហាជននឹងប្រទេសជិតខាងយើងបានឃើញថា ខ្មែរគឺអស្ចារ្យប៉ុណ្ណា តែអ្វីដែលខ្ញុំសោកស្តាយ និងបារម្ភនោះគឺបងប្អូនកូនក្មួយមួយចំនួនក្រោយយើង មិនងាយបានថត រូបវប្បធម៌នៅប្រាសាទដើម្បីបង្ហាញទៅបានទៀតដោយសារ ក្រសួងវប្បធម៌ មានផលលំបាកខ្លាំងណាស់ ក្នុងការសុំច្បាប់ថតទាំងដែល ខាងក្រសួងប្រាប់គឺយើងធ្វើតាមគ្រប់យ៉ាងហើយនោះវេទនាជាងទៅសុំភ្លើងយក្សទៀត ចាំឆ្លងនេះឆ្លងនោះរហូតទាល់តែហួសថ្ងៃថត»៕
អត្ថបទ៖ ឡេង ដេត
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ