ព័ត៌មានអន្ដរជាតិ
សពលោក សាដាម ហ៊ូសេន ត្រូវគេគាស់ចេញពីផ្នូរ យកទៅកន្លែងសម្ងាត់ អាថ៌កំបាំងមកដល់សព្វថ្ងៃ (មានវីដេអូ)
អតីតនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mustafa al-Kadhimi បានអះអាងថា សាកសពរបស់ប្រធានាធិបតីអ៊ីរ៉ាក់លោក សាដាម ហ៊ូសេន ត្រូវបានទម្លាក់ចោលនៅជិតផ្ទះអតីតនាយករដ្ឋមន្ត្រីក្នុងទីក្រុង បាកដាដ បន្ទាប់ពីការប្រហារជីវិតក្នុងឆ្នាំ២០០៦។
ក្នុងបទសម្ភាសជាមួយកាសែតអារ៉ាប់ Asharq Al-Awsat កាលពីចុងសប្តាហ៍ លោក al-Kadhimi បានបញ្ជាក់ថា សាកសពរបស់លោក សាដាម ត្រូវបានទុកចោលនៅក្នុងតំបន់មួយចន្លោះផ្ទះរបស់គាត់ និងផ្ទះរបស់លោក Nouri al-Maliki ដែលជានាយករដ្ឋមន្ត្រីនៅពេលនោះ ក្នុងតំបន់បៃតង របស់ទីក្រុង។
ការអត្ថាធិប្បាយនេះ កើតឡើងបន្ទាប់ពីលោក al-Kadhimi ត្រូវបានគេសួរថា តើលោកបានឃើញលោក សាដាម ប៉ុន្មានដង?
អតីតនាយករដ្ឋមន្ត្រីរូបនេះបានពន្យល់ថា គាត់បានឃើញ សាដាម លើកដំបូងនៅក្នុងសវនាការតុលាការ។ ទោះយ៉ាងណា លោក al-Kadhimi បានឃើញលោក សាដាម លើកទីពីរនិងជាលើកចុងក្រោយនៅពេលប្រហារជីវិត។
លោក al-Kadhimi បានបង្ហាញនៅក្នុងបទសម្ភាសនោះថា “ខ្ញុំមិនយល់ស្របចំពោះទង្វើនៃការបោះចោលសាកសពរបស់គាត់នៅក្បែរផ្ទះរបស់គាត់ទេ ប៉ុន្តែខ្ញុំបានឃើញឆ្មាំមួយក្រុម ហើយខ្ញុំបានស្នើសុំឲ្យពួកគេនៅឲ្យឆ្ងាយពីសាកសព ដើម្បីគោរពដល់អ្នកស្លាប់”។
លោក al-Kadhimi បន្តថា “មែនហើយ សាកសពរបស់សាដាម ត្រូវបានគេយកមកក្រៅផ្ទះរបស់ al-Maliki។ លោក Al-Maliki បានបញ្ជាឲ្យប្រគល់សពទៅក្រុមនិកាយរបស់កុលសម្ព័ន្ធ al-Nada ដែលជាកុលសម្ព័ន្ធរបស់លោក សាដាម ដូច្នេះពួកគេអាចយកសពចេញពីតំបន់បៃតងបាន”។
សពលោក សាដាម ត្រូវបានបញ្ចុះនៅទីក្រុង Tikrit។ ក្រោយឆ្នាំ២០១២ នៅពេលតំបន់នេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុម ISIS, សពត្រូវបានគាស់និងយកទៅទីតាំងសម្ងាត់ ដែលគ្មាននរណាដឹងសោះ រហូតមកដល់សព្វថ្ងៃនេះ។ ផ្នូររបស់កូនៗគាត់ ក៏ត្រូវបានគេវាយកម្ទេចដែរ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០០៣ កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក បានផ្តួលរំលំរបបរបស់លោកសាដាម ដោយអះអាងថា ប្រធានាធិបតីអ៊ីរ៉ាក់ មានកាន់កាប់អាវុធប្រល័យលោក និងរក្សាទំនាក់ទំនងជាមួយក្រុមអាល់កៃដា។
បន្ទាប់ពីត្រូវបានរកឃើញថាមានទោសឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ លោកសាដាមត្រូវបានគេព្យួរក នៅព្រឹកព្រលឹមថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០០៦៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ទីបំផុត ទាហានអាមេរិក ទម្លាយខ្ទេច អំពីដំណើររឿង ចុះចាប់លោក សាដាម ហ៊ូសេន ដល់រូងក្រោមដី
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ១២ ម៉ោង ago
ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាថៃ Wit បង្ហាញមុខមាត់ថ្មី ក្រោយកែសម្ផស្សលើកដំបូងក្នុងវ័យ ៥៤ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ជប៉ុន នឹងធ្វើរនាំងកម្ពស់២ម៉ែត្រកន្លះបាំងទេសចរមិនឲ្យមើលឃើញទេសភាពភ្នំហ្វូជី