ព័ត៌មានអន្ដរជាតិ
ទីបំផុត ទាហានអាមេរិក ទម្លាយខ្ទេច អំពីដំណើររឿង ចុះចាប់លោក សាដាម ហ៊ូសេន ដល់រូងក្រោមដី
នៅក្នុងបទសម្ភាសន៍មួយ ទាហានជើងចាស់ផ្នែកប្រតិបត្តិការពិសេសម្នាក់ បានចែករំលែកព័ត៌មានលម្អិតថ្មី អំពីដំណើររឿងនៃការចាប់ខ្លួនលោក សាដាម ហ៊ូសេន ពោលគឺរយៈពេលជិត២០ឆ្នាំ បន្ទាប់ពីបេសកកម្មសម្ងាត់។

ឧត្តមសេនីយ៍ទោ Kevin Holland ដែលជាមេបញ្ជាការកងទ័ពចូលនិវត្តន៍ បាននិយាយថា ក្រុមការងារ Delta Force របស់គាត់ បានប្រាប់អតីតប្រធានាធិបតីអ៊ីរ៉ាក់ និងជាមេដឹកនាំផ្តាច់ការថា លោកប្រធានាធិបតី Bush សូមគោរពគាត់ នៅពេលពួកគេ ទាញគាត់ចេញពីរូងក្រោមដី ជាកន្លែងដែលគាត់លាក់ខ្លួនក្នុងឆ្នាំ២០០៣។
លោក Holland បានពណ៌នាអំពីបេសកកម្មនេះ ក្នុងភាគមួយនៃ Podcast ដែលរៀបចំដោយទាហានជើងចាស់នៃកងនាវាចរឈ្មោះ “Danger Close”។

គាត់និយាយថា កងកម្លាំងពិសេសរបស់គាត់ បានទទួលព័ត៌មានសម្ងាត់ ដែលនាំពួកគេទៅដល់រូងក្រោមដីក្នុងទីក្រុងកសិកម្មតូចមួយ នៅប្រទេសអ៊ីរ៉ាក់។
រូងនោះត្រូវបានគ្របដោយស្លឹកឈើ និងខ្សាច់ ហើយភ្ជាប់ជាមួយនឹងស្នោ ដើម្បីបិទបាំងទីតាំង។ លោក Holland និយាយថា រូងនោះមានបំពង់តូចមួយ ដើម្បីឲ្យមានអុកស៊ីសែនចេញចូល។

លោក Holland និងក្រុមរបស់គាត់ បានរករូងនោះឃើញ ហើយដកស្នោចេញ បន្ទាប់មកក៏ឃើញមានក្រាលឥដ្ឋមួយជាន់ទៀត ហាក់ដូចជាមាននរណាម្នាក់កំពុងលាក់ខ្លួននៅក្នុងនោះ។ ពួកគេបានគប់គ្រាប់បែកចូលទៅក្នុងនោះ ហើយបន្ទាប់មកបានឮសំឡេងនិយាយភាសាអារ៉ាប់ កាន់តែខ្លាំងឡើងៗ។
បន្ទាប់ពីនោះ ឃើញដៃឈោងចេញពីរូង ហើយឃើញក្បាលមនុស្សមានសក់សំពោង។ ក្រោយមក លោក Holland បានចាប់បោចសក់ ហើយអូសមនុស្សចេញមក។ នោះគឺជាលោក សាដាម ហ៊ូសេន។

ពេលនោះ លោក សាដាម មានប្រដាប់ដោយកាំភ្លើងខ្លី Glock 18 ដូច្នេះសមាជិកម្នាក់ទៀតរបស់ Delta Force បានយកកាំភ្លើងចេញ។ ជនផ្តាច់ការបានព្យាយាមអង្វរករដល់ក្រុមអាមេរិក។
លោក Holland ប្រាប់ថា “លោក សាដាម គ្រាន់តែនិយាយថា គាត់គឺជាប្រធានាធិបតីអ៊ីរ៉ាក់ ហើយគាត់បានត្រៀមខ្លួនរួចជាស្រេចដើម្បីចរចា។ គាត់និយាយជាភាសាអង់គ្លេស”។ តែអ្វីៗហួសពេលទៅហើយ។

គួរបញ្ជាក់ថា តំណែងជាប្រធានាធិបតីរបស់លោក សាដាម ត្រូវបានញាំញីដោយការចោទប្រកាន់ ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សជាច្រើន រួមទាំងការសម្លាប់មនុស្សប្រមាណ ២៥ ម៉ឺននាក់ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ តាមពិតការចាប់ខ្លួនលោក សាដាម ហ៊ូសេន កាលពី ១៨ ឆ្នាំមុន ជារឿងប្រឌិត
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤៥ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


