ព័ត៌មានជាតិ
សម្តេចតេជោ៖ យើងមិនរង់ចាំទាល់តែមានសន្តិភាពពេញលេញទើបកែទម្រង់នោះទេ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា យើងមិនរង់ចាំទាល់តែមានសន្តិភាពេញលេញ ទើបយើងធ្វើការកែទម្រង់នោះទេ។ សម្តេចតេជោ សង្កត់ធ្ងន់ការថា «ការរស់រានរបស់យើងខ្ញុំមកដល់ពេលនេះ គឺបានកើតចេញពីការកែទម្រង់នោះឯង»។
នៅពេលចូលគ្រប់គ្រងតំណែងជានាយករដ្ឋមន្រ្តី សម្តេចតេជោ បានដាក់ចេញនូវកញ្ចប់កែទម្រង់ពីរ គឺទី១ កំណែទម្រង់ខាងនយោបាយ ដោះស្រាយបញ្ហាជម្លោះកម្ពុជា តាមរយៈនៃការចរចា។ ទី២ កំណែទម្រង់ខាងផ្នែកសេដ្ឋកិច្ច គឺចាប់ផ្តើមពីកំណែទម្រង់ដីធ្លី។ ត្រង់ចំណុចនេះ សម្តេច បានគូសបញ្ជាក់ថា វាមិនមែនជាបញ្ហាងាយស្រួលទេ។ សម្តេចពន្យល់ថា នៅក្នុងរបប ប៉ុល ពត ដីធ្លីទាំងអស់ត្រូវបានរឹបអូស ដាក់ទៅជាសម្បត្តិរដ្ឋ។ ក្រោយពីរបបប្រល័យពូជសាសន៍ត្រូវបានដួលរលំ យើងគ្មាជម្រើសអ្វី ក្រៅពីអនុវត្តនូវកិច្ចការទាំងឡាយដើម្បីសង្រ្គោះជីវិតប្រជាជនសិន។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ នៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤(២០២៣-២០២៧) នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី ២០ មីនា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល