Connect with us

ព័ត៌មានជាតិ

រោងចក្រ​ធ្យូងថ្ម​ខេត្ត​ឧត្តរមានជ័យ​សម្រេច ១០០ ភាគរយ អាច​ផ្គត់ផ្គង់​ថាមពល​ដល់​ខេត្ត​សៀមរាប

បានផុស

នៅ

រោងចក្រ​ថាមពល​អគ្គិសនីដំណើរការ​ដោយ​​ធ្យូង​ថ្ម​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ ក្រៅ​ពី​អាច​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​នៅ​​ក្នុង​ខេត្ត​ ​ក៏​បាន​ជួយ​​ផ្គត់ផ្គង់​ដល់​ខេត្ត​សៀមរាប​ផង​ដែរ។

លោក ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ឧត្តរមានជ័យ​បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​នៅ​ព្រឹក​នេះ​ថា ខេត្ត​ឧត្តរមានជ័យ​មាន​រោងចក្រអគ្គិសនី​ដំណើរការ​ដោយ​ធ្យូងថ្ម​មួយ​កន្លែង​ស្ថិត​ក្នុងស្រុក​ត្រពាំងប្រាសាទ។ រោងចក្រ​អគ្គិសនី​​ដុត​ដោយ​​ធ្យូងថ្ម​នេះ​មាន​អនុភាព ២៦៥ មេហ្គាវ៉ាត់ ក្រៅពី​អាច​បំពេញ​តម្រូវការ​ប្រើប្រាស់​ថាមពល​ក្នុង​ខេត្ត ក៏​បាន​ជួយ​ផ្គត់ផ្គង់​​ដល់​ខេត្ត​សៀមរាប ដោយ​បច្ចុប្បន្ន​អាជ្ញាធរ​កំពុង​​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនីពី​ខេត្ត​ឧត្តរមានជ័យ​ទៅកាន់​អនុ​ស្ថានីយដែល​គ្រោង​ដំណើរការ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោម ៣០៨ ភូមិ​ក្នុង​ខេត្ត​ឧត្តរមានជ័យ នៅ​សល់​ភូមិ​ចំនួន​ ៣២ ភូមិ ដែល​​មិនទាន់​មាន​បណ្តាញ​អគ្គិសនី​ប្រើប្រាស់។ ទាក់ទង​ភូមិដែល​នៅសេសសល់ បើតាម​លោក ប៉ែន កុសល្យ អភិបាល​ខេត្ត​ឧត្តរមានជ័យ​ អាជ្ញាធរ​ខេត្ត​បាន​ដាក់​គោលដៅ​​សម្រេច​ឲ្យ​បាន​គ្រប់​ភូមិ​ត្រូវ​មាន​អគ្គិសនី​ប្រើប្រាស់ទាំងអស់​ក្នុង​អំឡុង​ខែ​មិថុនា​ខាងមុខ ដោយ​បច្ចុប្បន្ន​ក្រុម​ការងារ​កំពុង​ធ្វើការ​ពង្រីក​ការ​តភ្ជាប់​បណ្តាញ​អគ្គិសនី​បន្ថែម​ទៀត​ដល់​គ្រប់​មូលដ្ឋាន​ភូមិ​ឃុំ​ ជាពិសេស​នៅ​តាម​តំបន់​ជនបទ​ដាច់​ស្រយាល​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ១ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៤ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

Sokha Hotels

ព័ត៌មានពេញនិយម