ព័ត៌មានជាតិ
កម្ពុជាជាប់លេខ ៤ លើពិភពលោក មានថ្លៃសេវាទូរសព្ទនិងអីនធឺណិតទាបជាងគេ
តាមការសិក្សារបស់ក្រុមហ៊ុន EXISTENT នៅចក្រភពអង់គ្លេសបានរកឃើញថា ថ្លៃសេវាទូរសព្ទនិងអ៊ីនធឺណិតចល័តនៅកម្ពុជាបច្ចុប្បន្នស្ថិតនៅលំដាប់ទី ៤ មានតម្លៃទាបជាងគេនៅលើពិភពលោក។ ខណៈថ្លៃសេវាទាប តែតម្រូវការនៃការប្រើប្រាស់គឺខ្ពស់ជាង ២ ដង។

យោងតាមទិន្នន័យឆ្នាំ២០១៨ ប្រជាជនកម្ពុជាម្នាក់ប្រើទិន្នន័យអ៊ីនធឺណិតតាមសេវាទូរសព្ទចល័តជាមធ្យម ១០ ជីហ្គាបៃ (Gigabytes) ក្នុង ១ ខែ ក៏ប៉ុន្តែបច្ចុប្បន្នការប្រើបានកើនឡើងលើស ២០ ជីហ្គាបៃ ក្នុង ១ ខែ។ ដោយសារកំណើននៃការប្រើកម្មវិធីថ្មីៗនៅក្នុងទូរសព្ទ/ឧបករណ៍ឆ្លាត (Smart Phone/Device) នៅពេលដែលថ្លៃសេវាគឺនៅរក្សាដដែល ចន្លោះពី ៣ ទៅ ៥ ដុល្លារអាម៉េរិក ហើយអ្នកប្រើប្រាស់ភាគច្រើនបានប្រើសម្រាប់សេវាកំសាន្តនិងបណ្ដាញសង្គម ដូចជា ហ្វេសប៊ុក (Facebook) តិកតុក (TikTok) យូធូប (YouTube) ជាអាទិ៍ ដែលត្រូវការប្រើទំហំទិន្នន័យអ៊ីនធឺណិតធំ។
តាមការសិក្សានៅប្រទេសសិង្ហបុរី ថៃ វៀតណាម ម៉ាឡេស៊ី ជាដើម ប្រជាជនម្នាក់ប្រើទិន្នន័យអ៊ីនធឺណិត តាមទូរសព្ទចល័តជាមធ្យមក្រោម ១០ ជីហ្គាបៃ ក្នុងថ្លៃសេវាចន្លោះពី ៧ ទៅ ១០ ដុល្លារអាម៉េរិក ក្នុង ១ ខែ។ ដោយអ្នកប្រើប្រាស់នៅប្រទេសទាំងនេះ ពឹងផ្អែកជាចម្បងលើការប្រើសេវាអ៊ីនធឺណិតអចល័ត ភ្ជាប់តាមបណ្តាញខ្សែកាបអុបទិកដល់គេហដ្ឋាន FTTH (Fiber To The Home) វិញ ហើយដែលសព្វថ្ងៃនេះ កម្ពុជាក៏កំពុងជំរុញការតភ្ជាប់បណ្តាញខ្សែកាបអុបទិកឱ្យទៅដល់គ្រប់ឃុំ-សង្កាត់ ត្រឹមឆ្នាំ២០២៧។
តាមការស្រាវជ្រាវនេះបង្ហាញឱ្យឃើញថា ថ្លៃសេវាទូរសព្ទនិងអ៊ីនធឺណិតចល័តនៅកម្ពុជាមានថ្លៃទាបនៅឡើយ បើធៀបបណ្ដាប្រទេសក្នុងតំបន់។
ថ្មីៗនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានស្នើដល់ប្រតិបត្តិករទូរសព្ទចល័តក្នុងប្រទេសកម្ពុជាពិនិត្យលទ្ធភាពបង្កើតជាគម្រោងថ្មីៗ ដើម្បីបង្កើនទំហំទិន្នន័យអ៊ីនធឺណិតឲ្យបានច្រើនជាមុន។ ជាមួយគ្នានេះ ដើម្បីចូលរួមចំណែកក្នុងការការពារអ្នកប្រើប្រាស់ ក្រសួងក៏បានណែនាំដល់ប្រតិបត្តិករទូរសព្ទចល័តទាំងអស់ ត្រូវផ្តល់សេវាឲ្យមានភាពច្បាស់លាស់ មានតម្លាភាពស្របតាមការអនុវត្តជាសកល ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


