Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន បញ្ជាក់ច្បាស់ៗ ចំពោះព័ត៌មានថា រុស្ស៊ី និងចិន បង្កើតសម្ព័ន្ធភាពយោធាជាមួយគ្នា 

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅក្នុងការអត្ថាធិប្បាយ ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យទី២៦ខែមីនាថា រុស្ស៊ី និងចិន មិនបានបង្កើតសម្ព័ន្ធភាពយោធាទេ ហើយកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសទាំងពីរគឺ “តម្លាភាព”។

លោក ស៊ី (ឆ្វេង) និងលោក ពូទីន (រូបថត៖ DPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកពូទីន និយាយថា “យើងមិនបានបង្កើតសម្ព័ន្ធភាពយោធាជាមួយចិនឡើយ។ មែនហើយ យើងមានកិច្ចសហប្រតិបត្តិការក្នុងវិស័យនៃអន្តរកម្មបច្ចេកទេសយោធា។ យើងមិនលាក់បាំងរឿងនេះទេ។ អ្វីៗ​មាន​តម្លាភាព គ្មាន​អ្វី​ជា​អាថ៌កំបាំង​ឡើយ”។

គួរបញ្ជាក់ថា លោក ពូទីន និងលោក ស៊ី បានប្រកាសអំពីមិត្តភាព និងប្តេជ្ញាពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ រួមទាំងក្នុងវិស័យយោធាផងដែរ អំឡុងពេលកិច្ចប្រជុំកំពូលរបស់មេដឹកនាំទាំង២ កាលពីថ្ងៃទី ២០-២១ខែមីនា។

លោក ស៊ី (ឆ្វេង) និងលោក ពូទីន (រូបថត៖ Reuters)

ចិន និងរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូគ្មានដែនកំណត់ នៅដើមឆ្នាំ២០២២ ពោលគឺប៉ុន្មានសប្តាហ៍ មុនពេលលោក ពូទីន បញ្ជូនទាហានរាប់ម៉ឺននាក់ទៅកាន់ប្រទេសអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងបានបដិសេធរិះគន់ការសម្រេចចិត្តរបស់លោកពូទីន ហើយបានសរសើរផែនការសន្តិភាពសម្រាប់អ៊ុយក្រែន ប៉ុន្តែប្រទេសលោកខាងលិច បានច្រានចោលសំណើនោះ ដោយអះអាងថា វាគ្រាន់តែជាផែនការដើម្បីពន្យារពេលឲ្យលោកពូទីន កសាងកងកម្លាំងឡើងវិញនៅអ៊ុយក្រែន ប៉ុណ្ណោះ។

ហើយនាពេលថ្មីៗ ទីក្រុង​វ៉ាស៊ីនតោន​ក៏បាន​និយាយផងដែរថា ​ខ្លួន​បារម្ភ​ថា​ទីក្រុង​ប៉េកាំង​អាច​បំពាក់​អាវុធ​ដល់​រុស្ស៊ី ទោះរឿងនេះត្រូវបាន​ចិន​បដិសេធម្តងហើយម្តងទៀតក៏ដោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ណាតូ ថ្កោលទោស ក្រោយលោក ពូទីន សម្រេចចិត្តដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅ បេឡារុស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម