ព័ត៌មានជាតិ
ក្រុមហ៊ុន ដឹកជញ្ជូនសំរាម មីហ្ស៊ីដា គ្រុប ចង់វិនិយោគកែច្នៃ ដុតសំរាមទៅជាអគ្គិសនី
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុន មីហ្ស៊ីដា គ្រុប ចង់វិនិយោគកែច្នៃ ដុតសំរាមទៅជាអគ្គិសនី បន្ថែមពីលើការងារដែលក្រុមហ៊ុនបាននឹងកំពុងអនុវត្ត នោះគឺការដឹកជញ្ជូនប្រមូលសំរាមទៅចាក់នៅទីលានចាក់សំរាម បានល្អប្រសើរ។

ការស្នើចង់វិនិយោគសំណល់រឹង ទៅជាអគ្គិសនីខាងលើនេះ បានធ្វើឡើងក្នុងឱកាសដែលលោក Shan Jian Ming អគ្គនាយកក្រុមហ៊ុន មីហ្ស៊ីដា គ្រុប ក្នុងជំនួបសម្តែងការគួរសមជាមួយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

លោក Shan Jian Ming បានមានប្រសាសន៍លើកឡើងថា ក្នុងជំនួបនេះ ក្រុមហ៊ុន មានគោលបំណង ពិភាក្សាអំពីលទ្ធភាពនៃការធ្វើវិនិយោគលើគម្រោងផ្សេងៗ និងការរួមចំណែកលើការអភិវឌ្ឍរាជធានីភ្នំពេញឱ្យ កាន់តែស្រស់ស្អាត មានសោភណ្ឌភាព និងស័ក្ដិសមជាទីក្រុងទំនើប។ ក្នុងនោះទី១ ក្រុមហ៊ុនចង់ទទួលមតិយោបល់ ណែនាំពីចំណុចខ្វះខាតមួយចំនួនដែលក្រុមហ៊ុនកំពុងអនុវត្ត លើកិច្ចការងារប្រមូល ដឹកជញ្ជូនសំរាម នៅក្នុងរាជធានីភ្នំពេញ ។ ទី២ ក្រុមហ៊ុន មានគម្រោងចង់កែច្នៃ ដុតសំរាមទៅជាអគ្គិសនី។

លោកបានបញ្ជាក់ថា ឆ្លងកាត់ការប្រមូលដឹកជញ្ជូនសំរាម ក្រុមហ៊ុនមានទំនុកចិត្តទៅលើរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញយ៉ាងខ្លាំង។ ដូច្នេះក្រុមហ៊ុនមានបំណងចង់វិនិយោគលើគំរោងដុតសំរាមទៅអគ្គិសនីនៅរាជធានីភ្នំពេញបន្ថែមទៀត ។ដោយសារតែនៅប្រទេសចិន ក្រុមហ៊ុនមីហ្ស៊ីដា គ្រុប មានរោងចក្រដុតសំរាមទៅជាអគ្គិសនីចំនួន៣៣រោងចក្រ។ លោកជឿជាក់ថា គម្រោងនេះនឹងទទួលបានការគាំទ្រពីសាលារាជធានីភ្នំពេញក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។

លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ការធ្វើកំណែទម្រង់នៃការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញពិតជាទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះការដេញថ្លៃជ្រើសរើសក្រុមហ៊ុនថ្មី ដើម្បីផ្តល់សេវាប្រមូល សម្អាត និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ក៏បានធ្វើរួចរាល់ផងដែរ ដែលកន្លងមកក្រុមហ៊ុន ចំនួន ០៣ ត្រូវបានជ្រើសរើស ហើយបានចាប់ផ្តើមប្រតិបត្តិការការងាររបស់ខ្លួនកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន។ ជាលទ្ធផល មានការសាទរ និងវាយតម្លៃខ្ពស់ពីបងប្អូនប្រជាពលរដ្ឋ ដោយបានផ្លាស់ប្តូរគុណភាពសេវាគួរឱ្យកត់សម្គាល់ មិនមានគំនរសំរាមសេសសល់ដូចមុន ការប្រមូលបានទៀងទាត់ជាងមុន ស្អាតជាងមុន មធ្យោបាយ និងសម្ភារ បរិក្ខារប្រើប្រាស់ថ្មីជាងមុន បុគ្គលិកកម្មករច្រើន និងមានការអប់រំជាងមុន ដែលប្រការនេះធ្វើឱ្យមានការសាទរ ពីគ្រប់មជ្ឈដ្ឋាន នៅរាជធានីភ្នំពេញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រុមហ៊ុនក៏នៅមានចំណុចខ្វះខាតមួយចំនួន ដែលត្រូវបំពេញបន្ថែមផងដែរ ដើម្បីធ្វើយ៉ាងណាអោយរាជធានីភ្នំពេញ មានសោភ័ណភាព បរិស្ថានល្អប្រសើរជាងមុន។

លោកឃួង ស្រេង ក៏បានណែនាំឲ្យក្រុមហ៊ុន Mizuda Group Co., Ltd បន្តការខិតខំប្រឹងប្រែង បន្ថែមទៀត ដើម្បីដណ្តើមស្នាដៃ បន្តការវិនិយោគប្រមូលសំរាមនេះ នៅតាមបណ្ដាលខេត្តផ្សេងៗទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកចំពោះក្រុមហ៊ុន ចង់វិនិយោគដុតសំរាមទៅជាអគ្គិសនីនោះ លោកឃួង ស្រេង បញ្ជាក់ថាការងារនេះ ជាការងារដែលសម្រេចដោយរាជរដ្ឋាភិបាលកម្ពុជា ។តែបើរាជរដ្ឋាភិបាលកម្ពុជា ផ្តល់លទ្ធភាពឲ្យរដ្ឋបាលរាជធានីភ្នំពេញជាអ្នកចាត់ចែង នោះរដ្ឋបាលរាជធានីភ្នំពេញនិងផ្តល់ជូនក្រុមហ៊ុនមីសូដាមុនគេ៕
ដោយ ៖ ស្រីរ័ត្ន




-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


