ព័ត៌មានជាតិ
ផ្លូវកាត់ថ្មីតភ្ជាប់ពីផ្លូវជាតិលេខ ៤ ទៅភ្នំបូកគោ បញ្ចប់ការឈូសឆាយរួចទាំងស្រុង
បើតាមការបញ្ជាក់ពីក្រុមហ៊ុនសុខាអចលនទ្រព្យ ការឈូសឆាយបើកផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ ៤ ទៅឧទ្យានជាតិព្រះមុនីវង្សបូកគោបានបញ្ចប់រួចទាំងស្រុង។
កាលពីព្រឹកថ្ងៃទី១ ខែមេសា អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសូគីម៉ិចគ្រុប បានចុះត្រួតពិនិត្យផ្លូវថ្មី១ខ្សែដែលតភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ មានប្រវែងសរុប ៦១ គីឡូម៉ែត្រ ដែលនៅពេលនេះបានឈូសឆាយរួចរាល់ជាស្ថាពរ។



ការស្ថាបនាផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ ៤ កាត់ចំការដូងប្រេងអ្នកឧកញ៉ា ម៉ុង ឫទ្ធី ទៅកាន់ឧទ្យានជាតិភ្នំបូកគោ ជាគម្រោងសហការគ្នារវាងអ្នកឧកញ៉ា ម៉ុង ឫទ្ធី និងអ្នកឧកញ៉ា សុខ គង់ ដែលទទួលបានសិទ្ធិពីរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍន៍ភ្នំបូកគោ ។
គម្រោងស្ថាបនាផ្លូវកាត់ថ្មីនេះ ឧកញ៉ាម៉ុង ឫទ្ធី គឺជាអ្នកសម្បទានដីសម្រាប់គម្រោងសាង់សង់ផ្លូវ ហើយអ្នកឧញ៉ា សុខ គង់ គឺជាអ្នកចំណាយលុយក្នុងការសាងសង់ផ្លូវ។
ការអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មី១នេះ ក៏អនុវត្តតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដើម្បីជំរុញការអភិវឌ្ឍលើកកម្ពស់សេដ្ឋកិច្ច និងទាក់ទាញផ្នែកទេសចរណ៍៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ