ជីវិតកម្សាន្ដ
ម្ចាស់បទ“ផ្លូវណាទៅផ្ទះម៉ែក្មេក” រំភើប ក្រោយ សម្ដេចតេជោ ពេញចិត្តបទរបស់ខ្លួន
កញ្ញា ថាន់ នឿថង ដែលគេស្គាល់ថាជាម្ចាស់បទ”ផ្លូវណាទៅផ្ទះម៉ែក្មេក” បានសម្ដែងអារម្មណ៍រំភើបខ្លាំង និងថ្លែងអំណរអរគុណជាពន់ពេកចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បន្ទាប់ពី សម្ដេច ពេញចិត្តបទ“ផ្លូវណាទៅផ្ទះម៉ែក្មេក” សម្រាប់ការរាំលេងសប្បាយរបស់កីឡាករ-កីឡាការិនី នៅពិធីជួបជុំសំណេះសំណាលពិសាអាហារសាមគ្គីនាពេលថ្មីៗមកនេះ។

ជាការពិតថ្វីត្បិតតែតារាចម្រៀងស្រីវ័យក្មេងម្ចាស់បទ“ផ្លូវណាទៅផ្ទះម៉ែក្មេក” កញ្ញា ថាន់ នឿថង មិនមានវត្តមានចូលរួមច្រៀងនៅក្នុងពិធីនោះក៏ពិតមែន តែតារាស្រីរូបនេះបានបង្ហាញអារម្មណ៍សប្បាយចិត្តខ្លាំងពេល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកបទ“ផ្លូវណាទៅផ្ទះម៉ែក្មេក” ដែលជាបទរបស់នាងក្នុងពិធីខាងលើ។

តារាស្រីកញ្ញា ថាន់ នឿថង បានរៀបរាប់ខ្លឹមសារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយក្តីរំភើបថា ជាដំបូងនាងខ្ញុំ ថាន់ នឿថង សូមថ្លែងអំណរអរគុណជាពន់ពេកដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានមានប្រសាសន៍លើកបទ“ផ្លូវណាទៅផ្ទះម៉ែក្មេក” ដែលជាបទរបស់នាងខ្ញុំ មករាំលេងកម្សាន្តនៅក្នុងអង្គពិធីទាំងមូល។

តារាចម្រៀង ថាន់ នឿថង បានលើកឡើងបន្តទៀតថា នាងខ្ញុំពិតជាមានសេចក្ដីរំភើប និងរីករាយខ្លាំងណាស់។ នាងខ្ញុំ សូមគោរពជូនពរ សម្តេចពុក ជួបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ និង សុខៈ ពលៈ នៅជាម្លប់ដល់កូនចៅ ចៅទួត រហូតទៅ ដើម្បីកូនចៅ ចៅទួត បានជ្រកក្រោមម្លប់ នៃសន្តិភាពរបស់ សម្តេចពុក។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ គ្រូបង្វឹក ព្រមទាំងកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា សរុប ៤,២៦៤ នាក់។ ពិធីនេះ រៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៦ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ