ជីវិតកម្សាន្ដ
បទ«ស្រលាញ់អ្វីដែលខ្មែរមាន» ល្បីដល់ជនបរទេស
បទ«ស្រឡាញ់អ្វីដែលខ្មែរមាន» ដែលបង្ហាញការពិតពី កម្ពុជា ជាមួយអត្ថន័យដ៏ជ្រាលជ្រៅពីរោះរណ្ដំ បាននិងកំពុងផ្អើលល្បីល្បាញសាទររីករាយជាមួយមោទនភាពរបស់ កម្ពុជា ពីប្រជាជននៅបណ្ដាប្រទេសមួយចំនួន។

ជាក់ស្ដែងកាលពីប៉ុន្មានថ្ងៃនេះ ក្រោយផលិតកម្ម Galaxy Navatra បញ្ចេញវីដេអូចម្រៀងខ្លី MV Teaser បទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ទទួលបានប្រជាប្រិយភាពចំណាប់អារម្មណ៍ខ្លាំងមែនទែន ចំពោះស្នាដៃដ៏ចំណានជាមួយទស្សនវិស័យវែងឆ្ងាយបង្ហាញអ្វីដែល កម្ពុជា មាន ផ្សព្វផ្សាយទៅកាន់ពិភពលោកបានស្គាល់ឲ្យកាន់តែច្បាស់ពី កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ។

បទ«ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានគេមើលឃើញថា កំពុងមានការផ្សព្វផ្សាយពេញបណ្ដាញសង្គមនានា ក្នុងនោះក៏មានជនបរទេសមួយចំនួនក៏លើកយកមកធ្វើ Reaction និងរាំតាមចង្វាក់ភ្លេងដែលរំលេចពីជ្រុងផ្នែកខ្លះ នៃវប្បធម៌ សម្ដែងការកោតសរសើរចំពោះស្នាដៃផលិត ពិសេសសមិទ្ធផលដ៏អស្ចារ្យរបស់កម្ពុជា។

ជាមួយគ្នាផងដែរ អ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងនោះ គឺមានឆាណែល យូធូប នៅតាមបណ្ដាប្រទេសជាប់ កម្ពុជា បានយក trailer បទចម្រៀង «ស្រលាញ់អ្វីដែលខ្មែរមាន» យកមកធ្វើ Reaction។

ថ្មីៗនេះ ជនបរទេស ៣ រូប ជ្រើសរើសយក បទ«ស្រឡាញ់អ្វីដែលខ្មែរមាន» មកធ្វើការរាំតាមចង្វាក់ភ្លេង ជាមួយនឹងទឹកមុខញញឹមពេញចិត្តរីករាយជាមួយបទ សម្រាប់អមព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ ២០២៣ កម្ពុជា ជាម្ចាស់ផ្ទះ នាខែមិថុនាខាងមុខ មួយបទនេះដែលយ៉ាងពិសេសពីផលិតកម្ម Galaxy Navatra។

បទចម្រៀង«ស្រឡាញ់អ្វីដែលខ្មែរមាន» ពួតដៃគ្នាច្រៀងដោយកំពូលតារាចម្រៀងល្បីៗ ប្រចាំប្រទេសកម្ពុជា គឺ ឧកញ៉ា ព្រាប សុវត្ថិ, ឧកញ៉ា ខេមរៈ សិរីមន្ត, លោក ខេម និង កញ្ញា តន់ ច័ន្ទសីម៉ា ដែលនិពន្ធពីអ្នកនិពន្ធឆ្នើមៗផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ