ជីវិតកម្សាន្ដ
ដោយសារតែនៅថៃក្ដៅខ្លាំង Pancakes ស្លៀកឈុតសិចស៊ីលែងខ្វល់
ព្រោះអាកាសធាតុនៅប្រទេសថៃក្តៅខ្លាំង តារាសម្ដែង Pancake Khemanit បានសម្រចជ្រើសរើសឈុតហែលទឹកដ៏សិចស៊ីស្លៀក និងប្រឡែងលេងជាមួយឆ្កែជាទីស្រឡាញ់របស់នាងដើម្បីបន្ថយកម្ដៅ ដែលតាមធម្មតានាងតែងស្លៀកឈុតសាមញ្ញប៉ុណ្ណោះ។

រៀមច្បងរូបនេះបានជ្រើសរើសស្លៀកពាក់ពណ៌ខៀវភ្លឺមួយឈុត អមនឹងសំពត់ខ្លីពណ៌សលើដងខ្លួនកាន់តែបន្ថែមភាពគួរឲ្យស្រលាញ់លើសមុន បើទោះបីជារៀបការក្លាយជាភរិយាគេហើយក្ដី។ តាមរយៈរូបភាពប៉ុន្មានសន្លឹកនេះធ្វើឲ្យអ្នកគាំទ្រជាច្រើនបានចូលមកបញ្ចេញមតិពេញចិត្ត ព្រោះយូរៗម្តងគេឃើញPancake ក្នុងឈុតហែលទឹក ទោះមិនស្រើបស្រាល តែបានបង្ហាញភាពទន់ភ្លន់ដល់ចិត្តអ្នកទស្សនាគ្រប់ៗគ្នា។
ទោះយ៉ាងណា ភាគច្រើនទស្សនិកជនតែងឃើញតារាសម្ដែង Pancake និយមស្លៀកសំលៀកបំពាក់រម្យទមនិងសុភាពៗប៉ុណ្ណោះ ហើយក៏កម្រឃើញនាងបង្ហាញភាពសិចស៊ីនៅលើឆាក ឬតាមទីសាធារៈដូចគ្នា។ ប៉ុន្តែក៏មិនមែនជាលើកទីមួយដែលតារាស្រីរូបនេះបង្ហាញឈុតសិចស៊ី ព្រោះកាលកន្លងមកនាងក៏បានស្លៀកប៊ីគីនីទៅសមុទ្រ ហើយថតបង្អួតហ្វេនផងដែរ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


