Connect with us

ជីវិតកម្សាន្ដ

នេះរូបពិតរបស់តារាសម្ដែង Min Pechaya កាលវ័យជំទង់

បានផុស

នៅ

កាលពីពេលថ្មីៗនេះ​ តារាសម្ដែង Min Pechaya បានបង្ហោះរូបភាពរបស់នាងកាល​នៅយុវវ័យ​ ហើយសម័យនោះ​មិនទាន់​ប្រឡូកសិល្បៈ​ពេញទំហឹងទេ ខណៈហ្វេនៗឃើញ​ហើយ​ថារូប​ពិត​របស់នាងស្អាតលើសការរំពឹងទុកទៅទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈបណ្ដាញសង្គម IG ផ្ទាល់ខ្លួនរបស់តារាសម្ដែង Min Pechaya នាងបង្ហោះពីរូបភាពកាលពីអតីកាល ដោយដាក់ខេបសិនថា ‘មុន​ក្លាយ​ជា Pechaya សព្វ​ថ្ងៃ​’ ។ យ៉ាងណាមិញ​រូបភាព​វ័យ​ជំទង់របស់​តារាស្រី​ញញឹម​ស្រស់​រូបនេះ ​បាន​ក្លាយ​ជា​និន្នាការដ៏​ល្បី​នៅ​ក្នុង​ពិភពអនឡាញ រហូតទស្សនិកជនចូលមកបញ្ចេញមតិថា ស្អាតខ្លាំង ត្បិតថានាងមិនទាន់ចេះតុបតែងកាយក្ដី។

ទោះយ៉ាងណា ក្នុងព្រឹត្តិការណ៍​នេះ​តារា​ក្នុង​វិស័យ​សិល្បៈផ្សេងៗទៀតដូចជា Four Sakonrut, Toey Jarinporn, Kubgib Sumonthip, Min Pechaya និងតារាជាច្រើនទៀត​បាននិងសម្រុកជីកកកាយរូបភាពចាស់ៗពេលពួកគេធ្លាប់ស្លៀកពាក់បែបនេះដើម្បីប្រកួតប្រជែងពេញបណ្តាញសង្គម បន្ទាប់ពី Ekie Scoi តារា​ស្រី​ដែល​ល្បី​ខ្លាំង​ក្នុង​សម័យ Hi5 ក្នុងបទ​ចម្រៀង​​របស់​តារា​រ៉េប​ដ៏​ល្បី YOUNGOHM បានបង្ហោះរូបភាពវ័យជំទង់មុនគេបង្អស់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Aum ប្រែសម្រស់មើលលែងស្គាល់ តែមហាជនចាប់អារម្មណ៍បុរសអ្នកជំនួញពាន់លាន​ថតកៀកកើយ

ចុចអាន៖ប៉ុស្តិ៍លេខ ៧ លុបពាក្យចចាមអារ៉ាមដែលថា Aum នឹងប្ដូរទ្រនំថ្មី ក្រោយចប់កុងត្រាភ្លាមៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម