ព័ត៌មានជាតិ
វីតាល់ ប្រារព្ធពិធីស្រង់ព្រះដ៏ធំប្រចាំលើកទី៦ ជូនដូនចាស់ជួបការលំបាកនៅខេត្តបាត់ដំបង
ដូនចាស់ជរាក្រីក្រគ្មានទីពឹង និងជួបការលំបាកប្រមាណ៩០នាក់ នៅសង្កាត់វត្តគរ ក្រុងបាត់ដំបង បានទទួលសង្គហទាន ស្បៀងអាហារឧបត្ថម្ភ និងការស្រង់ព្រះ (ងូតទឹក) យ៉ាងយកចិត្តទុកដាក់ តាមបែបទំនៀមប្រពៃណី និងព្រះពុទ្ធសាសនា ពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកវីតាល់ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

នេះគឺជាលើកទី៦ហើយ ដែលក្រុមហ៊ុនវីតាល់ បានប្រារព្ធកម្មវិធីសប្បុរសធម៌ធំបែបនេះ ដែលវីតាល់ បានផ្សារភ្ជាប់កម្មវិធីសប្បុរសធម៌ជាមួយនឹងទំនៀមទំលាប់ខ្មែរបុរាណ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខ។

កម្មវិធីវីតាល់ស្រង់ព្រះលើកទី៦ នេះប្រារព្ធឡើងនៅបរិវេណ វត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបងដែលវីតាល់បានសហការ ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងការប្រមូលដូនចាស់ ដែល មានជីភាពទីទាល់ក្រ ដែលខ្លះរស់នៅលំបាក និងគ្មានទីពឹងគ្មានកូនចៅឧបត្ថម្ភ ដើម្បីទទួលបានកញ្ចប់ឧបត្ថម្ភ និងស្រង់ព្រះជូនពួកគាត់ តំណាងអោយកូនចៅញាតិផៅ ជាការដឹកគុណ និងការជូនពរដល់លោកតា លោកយាយឱ្យមានមានអាយុយឺនយូរ និងសុខភាពល្អ ត្រជាក់ត្រជុំក្នុងឆ្នាំថ្មី។

លោក ជុន ហៀង ថាវសិទ្ធិ អនុប្រធានធុរកិច្ច និងជាតំណាងលោកជំទាវ អ្នកឧកញ៉ា ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ នៃក្រុមហ៊ុនទឹកពិសាវីតាល់ និងជាអ្នកផ្តួតផ្តើមគំនិតក្នុងការប្រារព្ធកម្មវិធីស្រង់ព្រះនេះ បានថ្លែងថា “សារបណ្ណ និងគោលគំនិតដែលវីតាល់ ផ្តើមឱ្យមានកម្មវិធីនេះជារៀងរាល់ឆ្នាំ រហូត០៦ឆ្នាំជាប់គ្នាលើកលែងសម័យកូវីដដែលយើងផ្អាកការរៀបចំកម្មវិធីនេះឡើង ក៏ព្រោះតែវីតាល់មានបុព្វហេតុក្នុងការចង់បន្តរក្សាទំនៀមទំលាប់ប្រពៃណីដូនតាខ្មែរ ពិសេសការស្រង់ទឹកជូនព្រះសង្ឍ ចាស់ព្រឹទ្ធាចារ្យនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរដែលជាការផ្តល់នូវការគោរព ការសម្តែងនូវការដឹងគុណ ការតបស្នងសងគុណ ចំពោះលោកអ្នកមានគុណ ចាស់ព្រឹទ្ធាចារ្យ និងផ្តល់ក្តីស្រលាញ់ ផ្តល់ការជួយយកអាសារដល់លោកតា លោកយាយ ដែលមានជីវភាពលំបាក និងខ្លះពុំមានសមាជិកគ្រួសារនៅជូប ជុំក្នុងឱកាសចូលឆ្នាំខ្មែរ”។

លោកបានបន្តទៀតថា “កម្មវិធីនេះរៀបចំឡើងបានក៏ដោយសារ មូលនិធិ២៥៛ នៃទឹកពិសាវីតាល់ ដែលជាមូលនិធិបង្កើតឡើងដោយស្ថាបនិករបស់យើង ក្នុងបេសកម្មបន្តរក្សានូវមូលដ្ឋាននៃការឧបត្ថម្ភគាំទ្រក្នុងគ្រប់សកម្មភាពសង្គម តាំងពីចាប់ផ្តើមចរាចរណ៍ទឹកពិសាវីតាល់នៅទីផ្សារកម្ពុជាលើកដំបូងក្នុងឆ្នាំ២០១០ ដោយរាល់ការពិសាទឹកវីតាល់០១ដបរបស់លោកអ្នក គឺមានន័យថា លោកអ្នកបានបរិច្ចាគប្រាក់ចំនួន២៥៛ ជូនមូលនិធិនេះ“។

កម្មវិធីវីតាល់ស្រង់ព្រះលើកទី៦នេះ វីតាល់បានរៀបចំនូវកញ្ចប់ឧបត្ថម្ភជូនលោកតាលោកយាយ ប្រមាណ៩០ ដោយក្នុងម្នាក់ៗទទួលបាន វីតាល់, មីជាតិ, អង្ករ, សម្លៀកបំពាក់ថ្មី និងឃីត១ប្រអប់ រួមមានគ្រឿងទេសនិងសម្ភារៈប្រើប្រាស់ចំនួន០៩ មុខ ព្រមទាំងថវិការចំនួន៤០ពាន់រៀលផងដែរ។

លើសពីនេះទៅទៀតលោកតា លោកយាយ ក៏ទទួលបានការញ៉ាំភោជនីយអាហារយ៉ាងឈ្ងុយឆ្ងាញ់ រៀបចំនិងបម្រើយ៉ាងយកចិត្តទុកដាក់ ពីក្រុមការងារវីតាល់ទៀតផង។

គួរបញ្ជាក់ផងដែរថា ដោយសារតែមានការគាំទ្រខ្លាំងពីអតិថិជន វីតាល់ ធ្វើឲ្យមូលនិធិ២៥៛ របស់វីតាល់មានកញ្ចប់កាន់តែធំ ដែលនេះជាឱកាសល្អដែលវីតាល់ គួរតែពាំនាំបុណ្យកុសល ពីកម្មវិធីស្រង់ព្រះនេះត្រលប់ជូន ដល់អតិថិជនវីតាល់វិញ ឲ្យពួកគាត់បានចាប់មគ្គផលទាំងអស់គ្នាជាមួយវីតាល់ ។ «វីតាល់មោទនភាព ផលិតផលជាតិ» ៕





-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


