Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ដាក់បញ្ចូល ប្រតិបត្តិការយោធានៅអ៊ុយក្រែន ក្នុងវិញ្ញាសាប្រឡងរបស់សិស្សសាលា

បានផុស

នៅ

និយតករអប់រំ Rosobrnadzor បានប្រកាសកាលពីថ្ងៃអាទិត្យទី១៦ខែមេសាថា ក្នុងការប្រឡងបញ្ចប់ការសិក្សា សិស្សសាលារុស្ស៊ី នឹងត្រូវឆ្លើយសំណួរអំពីប្រតិបត្តិការយោធាដែលកំពុងបន្តនៅប្រទេសអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Sputnik)

សំណួរទាក់ទងនឹងជម្លោះប្រដាប់អាវុធ នឹងត្រូវបានបញ្ចូលទៅក្នុងការប្រឡងវិញ្ញាសាប្រវត្តិវិទ្យា។ ដើម្បីបញ្ចប់ការសិក្សា សិស្សរុស្ស៊ី ក៏ត្រូវប្រឡងវិញ្ញាសាគណិតវិទ្យា និងអក្សរសាស្រ្តរុស្សីផងដែរ។ សម្រាប់សិស្សដែលប្រឡងបានពិន្ទុច្រើន នឹងមានឱកាសចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ។

Rosobrnadzor ដែលគ្រប់គ្រងស្តង់ដារអប់រំ និងកម្មវិធីសិក្សា បានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន TASS ថា ការប្រឡង នឹងត្រូវកែតម្រូវភ្លាមៗនៅពេលសាលារៀនទាំងអស់ ទទួលបានសៀវភៅសិក្សាដែលគ្របដណ្តប់លើប្រធានបទនេះ និងបន្ទាប់ពីសិស្សបញ្ចប់ការសិក្សា។

(រូបថត៖ Reuters)

ដោយឡែក រដ្ឋមន្ត្រីក្រសួងអប់រំ លោក Sergey Kravtsov បាននិយាយនៅថ្ងៃចន្ទទី១៧ខែមេសាថា កម្មវិធីសិក្សាថ្មីនេះ នឹងធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី១ខែកញ្ញា ជាពេលដែលឆ្នាំសិក្សាថ្មីរបស់រុស្ស៊ី ចាប់ផ្តើមខណៈ កម្មវិធីសិក្សានេះ ត្រូវបានបម្រុងទុកសម្រាប់សិស្សថ្នាក់ទី១០និងទី១១ ដែលជាធម្មតាមានអាយុ១៦និង១៧ឆ្នាំ។

គួរបញ្ជាក់ជាថ្មី ប្រទេសរុស្ស៊ី បានចាប់ផ្តើមអន្តរាគមន៍យោធាក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃទី ២៤ខែកុម្ភៈឆ្នាំ២០២២ ដោយលើកឡើងពីតម្រូវការការពារប្រជាជន Donbass និងការបរាជ័យរបស់ទីក្រុងកៀវ ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុង Minsk ឆ្នាំ ២០១៤-២០១៥៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក ពូទីន ជួបរដ្ឋមន្ត្រីការពារជាតិចិន នៅ មូស្គូ ដើម្បីពង្រឹងទំនាក់ទំនងយោធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម