សេដ្ឋកិច្ច
នាយករដ្ឋមន្ត្រី វៀតណាម ថា សេដ្ឋកិច្ចទីក្រុង ហូជីមិញ ពិបាកងើបឡើងវិញណាស់
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និយាយថា សេដ្ឋកិច្ចរបស់ទីក្រុងហូជីមិញបានបរាជ័យក្នុងការងើបឡើងវិញទាំងស្រុងពីជំងឺរាតត្បាត ហើយក៏បានប្រឈមមុខនឹងបញ្ហាថ្មីៗបន្ថែមទៀតផងដែរ ។

លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ទីក្រុងហូជីមិញ គឺជាក្បាលរថភ្លើងសេដ្ឋកិច្ចដ៏សំខាន់របស់វៀតណាម ដូចជា ផលិតផលតាមតំបន់ក្នុងស្រុកសរុប (GRDP) និងចំណូលថវិកាជាតិជាដើម ហើយប្រសិនបើទីក្រុងមួយនេះជួបការលំបាក ប្រទេសទាំងមូលក៏មានបញ្ហាដូចគ្នា ។
ទន្ទឹមនោះ ផលិតផលតាមតំបន់ក្នុងស្រុកសរុប (GRDP) របស់ទីក្រុងត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៣៦០.៦២២ ពាន់ពាន់លានដុង ស្មើនឹង ១៥.២៨ ពាន់លានដុល្លារ នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដោយកើនឡើង ០.៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

កំណើននេះ គឺជាកម្រិតទាបបំផុតក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយនេះ ដោយមិនរាប់បញ្ចូលរយៈពេលរោគរាតត្បាតកូវីដ ១៩ នោះទេ ។ មិនតែប៉ុណ្ណោះ ក្រុងហូជីមិញ ក៏មានកំណើនទាបបំផុតផងដែរ ក្នុងចំណោមទីក្រុងធំៗទាំង ៥ ។
ដោយឡែកចំពោះបញ្ហាកំណើនធ្លាក់ចុះនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai បាននិយាយថា គឺដោយសារតែទីផ្សារអចលនទ្រព្យ និងហិរញ្ញវត្ថុកំពុងប្រឈមមុខនឹងការលំបាកជាច្រើន ជាពិសេសក៏ដោយសារតែបំណុលអាក្រក់របស់ធនាគារ និងសម្ពាធកុងត្រាកាន់តែមាននិន្នាការកើនឡើង ។

តាមរយៈនេះ វិទ្យាស្ថានសិក្សាអភិវឌ្ឍន៍ទីក្រុងហូជីមិញក៏បានព្យាករណ៍ដែរថា សេដ្ឋកិច្ចរបស់ទីក្រុងនឹងបន្តប្រឈមបញ្ហាជាច្រើនទៀតនៅក្នុងត្រីមាសទី ២ នៃឆ្នាំនេះ នៅពេលដែលទីផ្សារអចលនទ្រព្យ ហិរញ្ញវត្ថុ និងទីផ្សារការងារបន្តជួបការលំបាក ហើយចំណែកសម្រាប់គោលដៅកំណើនដល់ ៨ ភាគរយ គឺមិនអាចទៅរួចនោះទេ ដោយសារតែទីក្រុងមិនបានកែតម្រូវទិសដៅកំណើនឡើយ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ VN Express
ចុចអាន ៖ ទីក្រុងហាណូយ ចេញបញ្ជាឲ្យពាក់ម៉ាសដាច់ខាត ខណៈកូវីដ ផ្ទុះឡើងជាថ្មី
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


