ព័ត៌មានជាតិ
ឆក់ទូរស័ព្ទបាន តែជាប់ភ្លើងស្តុបក្រហម ត្រូវប្រជាពលរដ្ឋចាប់បាន
ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីពីរនាក់ បានសម្រេច ហើយព្យាយាមជិះគេចខ្លួនតែរត់មិនរួចដោយសារជាប់ភ្លើងស្តុបក្រហមទៅមុខលែងរួច ក៏ត្រូវប្រជាពលរដ្ឋដេញចាប់បានភ្លាមៗ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០១ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងចេញផ្សារទួលពង្រទៅផ្លូវចោមចៅ ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ សៀក រ៉ូស្សា អាយុ២៨ឆ្នាំ មុខរបរអ្នកដឹកជញ្ជូនឥវ៉ាន់អនឡាញ ស្នាក់នៅ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះ បានរៀបរាប់ឱ្យដឹងថា មុនកើតហេតុ ពួកគេទាំងពីរនាក់ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ផ្កាឈូក លាយ ស ពាក់ស្លាកលេខ ភ្នំពេញ1AY-9390 បើកបរតាមបណ្តោយផ្លូវបេតុង(៣០ម៉ែត្រ)ទិសដៅពីត្បូង ទៅជើង ហើយបានដាក់ទូរសព្ទម៉ាកSamsung Galaxy S10Plus មួយគ្រឿងចូលនៅក្នុងឃ្លុបម៉ូតូខាងមុខ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1IH-5842 ជិះមកពីក្រោយ ហើយធ្វើសកម្មភាពឆក់យកទូរសព្ទពីឃ្លុបម៉ូតូបានសម្រេច និងព្យាយាមជិះរត់គេចខ្លួន។
ប្រភពបានបន្តថា ពេលឃើញដូចនេះ ក៏ស្រែកឲ្យប្រជាពលរដ្ឋជួយ និងដេញតាមពីក្រោយរហូតមកដល់ស្តុបទួលពង្រ ដោយសារភ្លើងស្តុបលោតពណ៌ក្រហម ស្ទះចរាចរណ៍ផងនោះ ទើបចាប់ជនសង្ស័យបានតែម្តង។
ក្រោយចាប់បាន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ និងឲ្យជនរងគ្រោះមកដាក់ពាក្យបណ្តឹង ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
អត្ថបទ ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


