ព័ត៌មានជាតិ
ការស្តារប្រព័ន្ធលូ២០ខ្សែនៅរាជធានីភ្នំពេញ បានបញ្ចប់ជាស្ថាពរ
អនុវត្តតាមការណែនាំពីលោក ឃួង ស្រេង អភិបាលភ្នំពេញ ដែលបានបញ្ជាឱ្យអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការស្ដារប្រព័ន្ធលូចំនួន២០ខ្សែ នៅកណ្ដាល និងនៅជាយរាជធានីភ្នំពេញ គិតមកដល់ពេលនេះ បានបញ្ចប់ជាស្ថាពរហើយ ដើម្បីសម្រួលប្រព័ន្ធផ្លូវទឹកហូរ ជៀសវាងការជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋនៅរដូវវស្សាខាងមុខនេះ។

លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមករានេះថា ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២០មក ក្រុមការងារអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានស្ដារលូ ចំនួន២០ខ្សែ ដើម្បីបើកមុខទឹករំដោះទឹកភ្លៀងនៅរដូវវស្សាខាងនេះដើម្បីជៀសវាងនូវការលិចលង់លំនៅដ្ឋានរបស់ក្នុងខណ្ឌចំនួន៨ នៅក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះមានខណ្ឌចំនួន៥ នៅកណ្ដាលក្រុង និងខណ្ឌ៣ទៀត នៅជាយក្រុង គឺខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។


អត្ថបទ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ