KPT+
សត្វ ៦ ប្រភេទ ទើបតែផុតពូជក្នុងសតវត្សទី ២១
ចាប់តាំងពីសតវត្សទី ១៦ មានសត្វឆ្អឹងខ្នងចំនួន ៦៨០ ប្រភេទបានផុតពូជ ហើយយ៉ាងហោចណាស់សត្វ ១,០០០ ប្រភេទទៀតកំពុងទទួលរងការគំរាមកំហែងពីមនុស្ស ។ ខាងក្រោមជាសត្វ ៦ ប្រភេទដែលទើបតែផុតពូជថ្មីៗក្នុងសតវត្សទី ២១ នេះ ៖
១. អណ្ដើកយក្ស Pinta
អណ្ដើកយក្ស Pinta ចុងក្រោយគេបង្អស់មានឈ្មោះថា Lonesome George វាងាប់នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១២ ក្នុងអាយុជាង ១០០ ឆ្នាំ ។

២. កង្កែបពុលដ៏អស្ចារ្យ
កង្កែបពុលដ៏អស្ចារ្យផុតពូជនៅឆ្នាំ ២០២០ ហើយត្រូវគេកត់ត្រាចុងក្រោយក្នុងឆ្នាំ ១៩៩២ ។

៣. Spix’s Macaw
សេក Macaw មានដើមកំណើតនៅប្រទេសប្រេស៊ីល ត្រូវបានគេឃើញចុងក្រោយនៅក្នុងព្រៃឆ្នាំ ២០១៦ និងប្រកាសថាផុតពូជនៅឆ្នាំ ២០១៩ ។

៤. Pyrenean Ibex
Pyrenean ibex ចុងក្រោយគឺជាសត្វញីឈ្មោះ Celia ដែលងាប់នៅភាគខាងជើងនៃប្រទេសអេស្ប៉ាញក្នុងថ្ងៃទី៦ ខែមករា ឆ្នាំ២០០០ ដោយគ្មានមូលហេតុពិតប្រាកដ ។

៥. Bramble Cay Melomys
Bramble Cay Melomys ត្រូវបានប្រកាសថាផុតពូជដោយ IUCN ក្នុងខែឧសភា ឆ្នាំ២០១៥ គេឃើញវាចុងក្រោយក្នុងឆ្នាំ២០០៩ នៅលើកោះផ្កាថ្មតូច Bramble Cay ។

៦. រមាសខ្មៅលោកខាងលិច
រមាសខ្មៅលោកខាងលិចត្រូវបានប្រកាសថាផុតពូជដោយ IUCN ក្នុងឆ្នាំ២០១១ ។

សត្វជាច្រើនបានផុតពូជដោយសារសកម្មភាពរបស់មនុស្សដែលបណ្ដាលឲ្យពួកវាឈឺ បាត់បង់ទីជម្រក ខ្វះចំណី និងការរំខានផ្សេងៗដូចជាការបរបាញ់ជាដើម ៕
ប្រែសម្រួល ៖ វារី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


