ព័ត៌មានជាតិ
ក្ដីកង្វល់ពីកន្លែងស្នាក់នៅហូបចុករបស់ប្រតិភូកីឡា និងកីឡាករ ១ ២០០០ នាក់ត្រូវបានដោះស្រាយ
ការត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជាបានរួចរាល់ហើយ គិតត្រឹមថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣ ខណៈប្រតិភូកីឡា និងកីឡាករបានមកដល់កម្ពុជាបណ្ដើរៗហើយ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមមានប្រសាសន៍ឱ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងរសៀលថ្ងៃទី ២៨ ខែមេសា ២០២៣ ថា កីឡាករបាល់ទាត់គឺខាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមបានរៀបចំឱ្យកីឡាការស្នាក់នៅសណ្ឋាគារភ្នំពេញ ជាកន្លែងដែលត្រូវប្រកួតនៅពហុកីឡដ្ឋានអូឡាំពិក។

ដោយឡែកការស្នាក់នៅភូមិកីឡា គឺរៀបចំទៅតាមប្រទេស ចំណែកការស្នាក់នៅខាងក្រៅរៀបចំតាមប្រភេទកីឡាវិញ។ រីឯប្រភេទកីឡាបាល់ទាត់នៅតែ ២ សណ្ឋាគារទេ ប៉ុន្តែយើងគិតថា ដាក់តែមួយសណ្ឋាគារគឺគ្រប់ហើយនៅសណ្ឋាគារភ្នំពេញ។ ហើយកីឡាបាល់ទាត់នារីអាចទៅសណ្ឋាគារផ្សេង។
មកដល់ថ្ងៃនេះ ការរៀបចំបានរួចរាល់ ហើយយើងនឹងត្រៀមទទួលប្រតិភូកីឡាដែលនឹងមកដល់ចាប់ពីថ្ងៃ ៣០ ខែមេសា ដល់ថ្ងៃទី ២ ខែឧសភា ខណៈថ្ងៃទី ៣ នឹងធ្វើពិធីគោរពទង់ជាតិប្រទេសនីមួយៗ។ នៅថ្ងៃបន្ទាប់នឹងបើកប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ជាលើកចុងក្រោយមុនការប្រកួត។ រួចឈានទៅបើកជាផ្លូវការនូវព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅស្ដាតមរតកតេជោ។

សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមបានបញ្ជាក់ថា អ្វីៗគ្រប់បែបយ៉ាងទាំងអស់មកដល់ម៉ោងនេះ គឺបានរៀបចំរួចជាស្រេចទៅហើយ។ ការចាប់ផ្ដើមបដិសណ្ឋារកិច្ចដល់ប្រតិភូកីឡា ក៏ចាប់ផ្ដើមរួចជាស្រេចហើយដែរ។
ជុំវិញកង្វល់បញ្ហាស្នាក់នៅហូបចុក ធ្វើដំណើរ យើងបានរៀបចំរួចរាល់អស់ហើយ និងបានដាក់មុខសញ្ញា ការស្នាក់នៅរបស់ ប្រតិភូកីឡា និងកីឡាករ។ ដោយឡែកចំពោះអ្នកគាំទ្រ បរទេសដែលមកក៏សូមដោះស្រាយដោយខ្លួនឯង កម្ពុជារ៉ាប់រងសម្រាប់តែប្រតិភូកីឡាប៉ុណ្ណោះ។

ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅសល់តិចតូចប៉ុណ្ណោះ ដូចជាការលម្អរតុបតែងទីធ្លា ទីលាន និងតាមដងវិថី ដែលកំពុងមមាញឹក ខណៈមានការរៀបចំស្លាយនៅតាមទីលាននៅភ្នំពេញ និងតាមបណ្ដាខេត្ត។
សម្ដេច ទៀ បាញ់ មានប្រសាសន៍ថា៖ «អ្វីដែលយើងបារម្ភគឺការបដិសណ្ឋារកិច្ចប្រតិភូកីឡា មកស្នាក់នៅហូបចុក ធ្វើដំណើរឱ្យបានស្រួល និងតាមរបៀបវារគឺបានរៀបចំរួចស្រេចហើយ។ ប្រតិភូនាំមុខទទួលស្គាល់ថា ល្អឆ្ងាញ់ ដែលឆ្លើយតបទៅតាមអ្វីដែលមិត្តភក្តិធ្វើមុនៗ»។
ប្រភេទកីឡាអាស៊ីអាគ្នេយ៍មានប្រទេសចំនួន ១១ ចូលរួម ដែលមាន កីឡាចំនួន ៣៧ ប្រភេទ សរុប ៥៨៦ វិញ្ញាសារខណៈទីតាំងសម្រាប់ប្រកួតមានច្រើនកន្លែង រួមទាំងខេត្តទាំងនៅរាជធានី-ខេត្ត ៥ មានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កែប កំពត និងខេត្តសៀមរាប។

មេដាយសរុបមានរហូតដល់ ៥ ១៥១ មេដាយ ទាំង មេដាយមាស ប្រាក់ និងសំរិទ្ធ ត្រៀមបំពាក់ជ័យលាភីមេដាយមាសតាមចំនួនវិញ្ញាសារប្រភេទកីឡានីមួយៗគឺ ១ វិញ្ញាសារមានមេដាយមាស១។
ប្រភេទកីឡាទាំង ៣៧ គណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម បានបែងចែកនៅគ្រប់ទីកន្លែងទាំងអស់ នៅភ្នំពេញ មានទីតាំងច្រើន ប៉ុន្តែទីតាំងធំៗ មាន ៣ កន្លែងគឺពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានអូឡាំពិក និងសាលពិព៌ណជ្រោយចង្វា (OCIC)។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ប្រាប់ថា កន្លែងទីតាំងយើងបានរៀបចំអស់ហើយ ហើយទីលានប្រភេទកីឡា ដែលត្រូវប្រកួតនេះ យើងបានតុបតែងហើយ ៩០% ជាង នៅសល់បន្តិចបន្តួច។ ចំនួនប្រតិភូអាជ្ញាកណ្ដាល មន្ត្រីចៅក្រម អន្តរជាតិ និងកីឡាករសរុបប្រមាន ១២០០០ នាក់៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ