ព័ត៌មានជាតិ
ក្រុមហ៊ុន៤ បោះទុនវិនិយោគសរុបជាង ៤៣លានដុល្លារ បង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ
ក្រុមហ៊ុនចំនួន៤ បានបោះទុនវិនិយោគសរុបចំនួនជាង ៤៣លានដុល្លារ នៅខេត្តកំពង់ស្ពឺ ដោយបានបង្កើតការងារប្រមាណ ៧៤៨៣នាក់។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ក្រុមហ៊ុនទាំងបួន ដែលបានអនុម័តឱ្យដំណើរការនេះ រួមមាន៖
១- “CAMBODIAN GOLDEN FRUIT TRADING CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានៃ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤៥០កន្លែង។
២- “BLOSSOM KNITWEAR (CAMBODIA) COMPANY LIMITED” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤.០៦៩កន្លែង។
៣- “ROUTE 88 MANUFACTURING COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៦៩០កន្លែង។
៤- “INTERNATIONAL AIR LIFE CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្ភារៈកីឡា និងពោងគ្រប់ប្រភេទពីក្រណាត់កៅស៊ូ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រឡាញ់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៧៤កន្លែង។
អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់កម្ពុជាថ្មី នាពេលថ្មីៗនេះថា បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ មានរោងចក្រសហគ្រាសទាំងតូចទាំងធំ ដែលកំពុងដំណើរប្រមាណជិត ២០០០ ក្នុងនោះ សម្រាប់រោងចក្រកាត់ដេរសម្លៀកបំពាក់ស្បែកជើងមានចំនួនជិត ២០០ក្រុមហ៊ុន។
បើតាមលោកអភិបាលខេត្ត ការខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិនឱ្យចូលមកវិនិយោគនេះ គោលបំណង ដើម្បីផ្តល់ប្រយោជន៍ដល់ពលរដ្ឋនៅក្នុងស្រុកដោយផ្ទាល់ តាមរយៈការងារបង្កើតប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាព។ លើសពីនេះទៀត ក្រៅតែពីការផ្តល់ប្រាក់ចំណូលសម្រាប់ពលរដ្ឋហើយនោះ ការវិនិយោគបង្កើតរោចក្រសហគ្រាស ត្រូវតែបង់ពន្ធជូនរដ្ឋជាប្រចាំ ដែលចំណូលបានពីការប្រមូលពន្ធនេះ នឹងបានជាប្រយោជន៍សម្រាប់យកទៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសបានជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


