ព័ត៌មានជាតិ
ទំហំពាណិជ្ជកម្មទ្វេភាគីជាង ២៤៥៤ លានដុល្លារ កម្ពុជានាំចេញទៅជប៉ុនជិត ២០០០ លានដុល្លារ
លោក ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបង្ហាញអំពីសក្តានុពល និងវឌ្ឍនភាពនៃវិស័យពាណិជ្ជកម្មកម្ពុជា-ជប៉ុនដែលសម្រេចបាននៅឆ្នាំ ២០២២។
នាឱកាសដឹកនាំប្រតិភូចូលរួមពិធីបើកព្រឹត្តិការណ៍ «ពិព័រណ៍កម្ពុជា២០២៣» នៅទីក្រុងតូក្យូកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ លោក ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងជប៉ុនសម្រេចបានជាង ២៤៥៤ លានដុល្លារនៅក្នុងឆ្នាំ ២០២២។ ក្នុងនោះជប៉ុននាំចេញទៅកម្ពុជាមានទឹកប្រាក់ប្រមាណ ៥១៥ លានដុល្លារ និងនាំចូលពីកម្ពុជាមកវិញមានទឹកប្រាក់ប្រមាណ ១៩៣៩ លានដុល្លារ។

លោកបន្តថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ជប៉ុន លើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រំពឹងកើនឡើងកាន់តែល្អប្រសើរ តាមរយៈការចូលរួមរបស់កម្ពុជាក្នុងពិព័រណ៍កម្ពុជានៅទីក្រុងតូក្យូ និងពិព័រណ៍ពិភពលោកឆ្នាំ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន។
លោកបានចាត់ទុកការចូលរួមពិព័រណ៍កម្ពុជា ដែលរៀបចំនៅទីក្រុងតូក្យូនៅពេលនេះ ជាការរួមចំណែកដ៏មានសារៈសំខាន់បំផុតក្នុងការផ្សព្វផ្សាយ និងជំរុញផលិតផលខ្មែរ សេវាកម្ម គម្រោងវិនិយោគ និងវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែមានការទទួលស្គាល់ក្នុងទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ។



នាឱកាសនោះដែរមន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះ ក៏បានប្រកាសពីការត្រៀមលក្ខណៈរបស់កម្ពុជាក្នុងការចូលរួម “ពិព័រណ៍ពិភពលោក ២០២៥” រយៈពេល ០៦ ខែ នៅទីក្រុងអូសាកា ប្រទេសជប៉ុន។ តាមរយៈការចូលរួមពិព័រណ៍ពិភពលោកនេះ ធ្វើឱ្យកម្ពុជាមានសិទ្ធិស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ ហើយទំនាក់ទំនងការទូតរវាងកម្ពុជានិងប្រទេសម្ចាស់ផ្ទះ ក៏ដូចជារវាងបណ្តាប្រទេសអ្នកចូលរួម នឹងត្រូវបានពង្រឹងនិងពង្រីកថែមទៀត។ លើសពីនេះទៀត ពិព័រណ៍ពិភពលោក ក៏នឹងផ្តល់ឱកាសឱ្យពាណិជ្ជករ ក្រុមហ៊ុន សហគ្រាសកម្ពុជា បានជួបចរចាផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ទៅវិញទៅមកជាអន្តរជាតិផងដែរ។

គួរបញ្ជាក់ផងដែរថា នៅក្នុងពិព័រណ៍កម្ពុជាឆ្នាំ២០២៣ នៅក្នុងទីក្រុងតូក្យូ មានរៀបចំកម្មវិធីសម្តែងសិល្បៈបុរាណខ្មែរ និងតន្រ្តីសម័យ ហើយមានស្តង់ប្រមាណ ១០០ស្តង់ បានដាក់តាំងបង្ហាញឯកសារផ្សព្វផ្សាយអំពីវិស័យពាណិជ្ជកម្ម វិនិយោគ វប្បធម៌ប្រពៃណីខ្មែរ និងទេសចរណ៍ ព្រមទាំងផលិតផលកសិកម្ម និងសិប្បកម្មខ្មែរដូចជា៖ អង្ករ ម្រេច ស្ករត្នោត កាហ្វេ នំស្រួយ សូត្រខ្មែរ ក្រម៉ាខ្មែរ ម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត ដើម្បីបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ មកចូលរួមទស្សនា។
នៅក្នុងនោះ ទំនិញអង្ករ ម្រេច និងសូត្រខ្មែរ គឺជាផលិតផលដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ និងការបញ្ជាទិញជាបន្តបន្ទាប់ពីភ្ញៀវទេសចរ និងប្រជាជនជប៉ុន៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ