ជីវិតកម្សាន្ដ
Lisa បង្កើតកំណត់ត្រាពិភពលោកថ្មីចំនួន ២ ជាមួយអាល់ប៊ុម “LALISA”
ថ្មីៗនេះ កំណត់ត្រាពិភពលោក Guinness World Records បានបញ្ជាក់ពីកំណត់ត្រាពិភពលោកថ្មីចំនួន ២ ដែល បង្កើតឡើងដោយ Lisa សមាជិក BLACKPINK ជាមួយនឹងអាល់ប៊ុមទោលរបស់នាង “LALISA” ។

ជាពិសេស Lisa បានក្លាយជាតារាចម្រៀងស្រី Kpop លឿនបំផុតក្នុងការទទួលបាន ១ ពាន់លាន stream នៅលើវេទិកាតន្ត្រី។ Lisa បានទទួលបានការ stream ចំនួន ១ ពាន់លាន stream របស់នាង នៅលើក្រេឌីតតន្ត្រី Spotify ជាមួយនឹងបទ “LALISA”, “MONEY” និង “SG” ដែលជាការសហការ ជាមួយ DJ Snake, Ozuna និង Megan Thee Stallion ។

លើសពីនេះ កំណត់ត្រាពិភពលោក Guinness World Records ក៏បានបញ្ជាក់ផងដែរថាអាល់ប៊ុម “LALISA” របស់ Lisa ជាអាល់ប៊ុមដំបូងរបស់សិល្បករ Kpop ទោលដែលមានការផ្សាយចំនួន ១ ពាន់លាននៅលើ Spotify ។ សមិទ្ធផលនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣ ដែលមានរយៈ ពេល ៥៩៥ ថ្ងៃបន្ទាប់ពីការចេញផ្សាយអាល់ប៊ុមនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២១ ។

យ៉ាងណាមិញ នៅដើមឆ្នាំនេះ Lisa បានទទួលកំណត់ត្រាពិភពលោកពី Guinness World Records ចំនួន ៣ បន្ថែមទៀត រួមមាន”អ្នកឈ្នះពានរង្វាន់ Kpop ដំបូងគេនៅ MTV Video Music Awards” (ពាន រង្វាន់ Kpop ល្អបំផុត) “First Kpop Solo Winner at the MTV Video Music Awards” ។ MTV Eu rope Music Awards” (ពានរង្វាន់ Kpop ល្អបំផុត) និង “សិល្បករ Kpop ដែលមានអ្នកតាមដានច្រើន ជាងគេនៅលើ Instagram” ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ធ្លាយរូបភាព Son Ye Jin នៅពីក្រោយឆាក ខណៈ មហាជនភ្ញាក់ផ្អើលសម្រស់សឹងមិនជឿថាជានាង
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


