ជីវិតកម្សាន្ដ
ក្រៅពីដើរម៉ូដ ប៊ី សុធារី ក៏ជាអ្នកស្នេហាវិស័យកីឡាបាល់ទះ និងចូលហាត់តាំងពីថ្នាក់ទី ៨
កញ្ញា ប៊ី សុធារី Miss Charm Cambodia2023 បានឲ្យដឹងថា ក្រៅតែវិស័យដើរម៉ូដ នាងក៏ជាមនុស្សម្នាក់ដែលចូលចិត្ត និងស្រលាញ់វិស័យកីឡាបាល់ទះមួយរូបផងដែរ។ ពោល នាង ចូលហាត់តាំងតែនៅរៀនវិទ្យាល័យឯណោះ។

ស្រីស្អាត ប៊ី សុធារី បានអះអាងទៀតថា តិចឃើញនាងបង្ហោះ ឬ ចែករំលែកការគាំទ្រកីឡាបាល់ទះ នាំគ្នាសើច ឬថាជោរតាមគ្នា តែនេះជាការស្រលាញ់ចេញពីទឹកចិត្តពិត។ បវរកញ្ញា ប៊ី សុធារី បាននិយាយថា «ឃើញខ្ញុំ ផុស share ពីកីឡាបាល់ទះ គេសើចខ្ញុំ ព្រោះគិតថា ខ្ញុំជោរ តាមពិតខ្ញុំចូលហាត់បាល់ទះតាំងពីថ្នាក់ទី ៨ កាលនៅរៀនវិទ្យាល័យ ហើយកីឡាទាំងអស់ មានតែបាល់ទះទេ ដែលខ្ញុំស្រលាញ់ជាងគេ គ្រាន់តែចូលចិត្តបាល់ទះនារីជាងបាល់ទះបុរស»។

ជាមួយគ្នានេះដែរ កញ្ញា ប៊ី សុធារី ក៏បានចូលរួមអបអរ និងជូនពរដល់កីឡាករកម្ពុជាថា យ៉ាងណាក៏សូមចូលរួមអបអរសាទរដល់កីឡាករបាល់ទះកម្ពុជាដែលបានយកឈ្នះក្រុមថៃ កាលពីយប់មិញ ហើយសូមជូនពរឲ្យអ្នកទាំងអស់គ្នាជួបតែសំណាងល្អសម្រាប់ការប្រកួតថ្ងៃនេះទល់នឹងឥណ្ឌូណេស៊ី។

គួររម្លឹកថា បវរកញ្ញាតំណាងកម្ពុជា ប៊ី សុធារី ដែលជា Miss Charm Cambodia2023 កាលពីអំឡុងដើមខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ក៏បានធ្វើដំណើរចេញទៅប្រកួតសម្រស់លំដាប់ថ្នាក់អន្តរជាតិ Miss Charm២០២៣ នាទីក្រុងហូជីមិញ ប្រទេសវៀតណាម ផងដែរ។ ហើយការចេញទៅប្រកួតនេះ នាង បាននាំយកទង់ជាតិរបស់កម្ពុជា វប្បធម៌ និងអរិយធម៌ដ៏ស្រស់ផូរផង់របស់កម្ពុជា ទៅបង្ហាញនៅលើឆាកអន្តរជាតិ។

បើទោះបីជាពុំអាចចូលទៅដល់ក្នុង Top កំពូលណាមួយ នៃការប្រកួត Miss Charm២០២៣ នៅប្រទេសវៀតណាម យ៉ាងនេះក៏ពិតមែន សម្រាប់កញ្ញា ប៊ី សុធារី កាលណោះ នៅតែរក្សាបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ដែលនាងបាននាំយកឈុតតំណាងជាតិទៅបង្ហាញលើឆាកអន្តរជាតិ ដើម្បីឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់នូវអរិយធម៌ វប្បធម៌ ពីបុព្វកាលរបស់ដូនតាយើងបានបន្សល់ទុក៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


