កីឡា
ឧកញ៉ា ស្រី ចាន់ថន ស្នើម្ចាស់ហ្វេសប៊ុកផេកមួយចំនួនកុំបង្ហោះរូបភាពបែបញុះញុងលើ ប៊ួខាវ ដែលដឹកនាំក្រុមកីឡាឃីកបុកស៊ីងថៃ មកប្រកួតស៊ីហ្គេម
លោកឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នេះ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដោយបានសំណូមពរប្រជាពលរដ្ឋ និងម្ចាស់ផេកមួយចំនួនកុំបង្ហោះរូបភាពជាមួយអត្ថន័យបែបញុះញុង បញ្ឆេះកំហឹង ខណៈដែលក្រុមកីឡាកឃីកបុកស៊ីងថៃ ដឹកនាំដោយ ប៊ួខាវ បានធ្វើដំណើរចេញពីប្រទេសរបស់ខ្លួនដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ចាប់ពីថ្ងៃទី១៣ ខែឧសភា នេះតទៅ នៅប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះ។
បើតាមសំណេររបស់លោកឧកញ៉ា ស្រី ចាន់ថន បានបង្ហោះនៅមុននេះថា បងប្អូនជនរួមជាតិជាទីគោរព នៅថ្ងៃនេះ ប៊ួខាវ ចេញដំណើរមកហើយ មកជាមួយក្រុមកីឡាឃីកបុកស៊ីងរបស់គាត់ ដើម្បីធ្វើការប្រកួតចាប់ពីថ្ងៃទី១៣ ខែឧសភា តទៅនៅស៊ីហ្គេម២០២៣។ សង្ឃឹមថា បងប្អូនកម្ពុជាយើងទាំងអស់គ្នារក្សាសេចក្ដីថ្លៃថ្នូរក្នុងនាមម្ចាស់ផ្ទះ យើងចាំ៦៤ឆ្នាំហើយសំរាប់ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ជាពិសេសខ្ញុំសំណូមពរតាមផេកកុំបង្ហោះរូបភាពជាមួយអត្ថន័យបែបញុះញុងបញ្ឆេះកំហឹងថែម យើងត្រូវយល់ពីអត្ថន័យនៃស៊ីហ្គេម គឺដើម្បីចំណងមិត្តភាពអាស៊ាន។
គួររំលឹកថា កាលពីពេលកន្លងទៅនៅលើបណ្ដាញសង្គមមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដូចជាក្នុងប្រទេសថៃ ហាក់មានការឌឺដងដាក់គ្នាទៅវិញទៅមកពីបញ្ហាក្បាច់គុន គុនខ្មែរ និងក្បាច់គុន Muay Thai ជាពិសេសគឺការលើកឡើងពីសំណាក់ ប៊ួខាវ នេះតែម្ដងរហូតមានការអំពាវនាវពីថ្នាក់ដឹងនាំកំពូលរបស់ប្រទេសទាំងពីរ ទើបមានការស្ងប់ស្ងាត់រហូតមកដល់បច្ចុប្បន្ន៕
អត្ថបទ៖ សុខុម
-
ព័ត៌មានជាតិ២២ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មួយឆ្នាំៗ វៀតណាម ប្រឈមខាតបង់ដំណាំជិត៣ពាន់លានដុល្លារ ដោយសារទឹកប្រៃ ហូរចូលដីបង្កបង្កើនផល