ជីវិតកម្សាន្ដ
James Ma សារភាពស្នេហ៍ Rinrada ចំពោះមុខឪពុកម្ដាយ
កាលពីប៉ុន្មានថ្ងៃមុន James Ma មិនបាននិយាយត្រង់ៗនោះទេថា ខ្លួនលង់ស្រឡាញ់ Rinrada ប៉ុន្តែតារាប្រុសរូបនេះសារភាពថាលោកបានឆ្លងហួសបន្ទាត់មិត្តភក្តិជាមួយនាង និងចាត់ទុកនាងជាមនុស្សម្នាក់ពិសេសម្នាក់នៅក្នុងជីវិត។

ស្រាប់តែថ្មីៗនេះ James Ma បានប្រកាសជាសារធារណថា លោកពិតជាស្រឡាញ់ Rinrada ហើយថែមទាំងបានប្រាប់រឿងនេះឱ្យចាស់ទុំដឹងឮ ទោះបីជាខាងស្រីមិនទាន់ឆ្លើយយល់ព្រមក៏ដោយ។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយ តារាសម្ដែង James Ma និយាយដោយលាក់លៀមថា ខ្លួនមិនចង់បន្តនៅក្នុងតំបន់មិត្តភក្តិជាមួយ Rinrada ទៀតឡើយ ក្រោយស្គាល់គ្នាអស់ពេលជាង ៥ឆ្នាំ។ លោលថា “នាងជាមនុស្សចិត្តទូលាយ និងចេះយកចិត្តទុកដាក់ជាមួយអ្នកដទៃ ទើបខ្ញុំចង់ស្គាល់នាងកាន់តែច្បាស់” ហើយតាមពិតទៅលោកបានសារភាពស្នេហ៍ឱ្យនាងដឹងរួចហើយ ទាស់តែពេលនេះខាងស្រីមិនទាន់ផ្ដល់ចម្លើយយល់ព្រម។

មិនតែប៉ុណ្ណោះ ដើម្បីបញ្ជាក់ក្ដីស្រឡាញ់ពិតចំពោះ Rinrada តារាប្រុសវ័យ ២៩ឆ្នាំរូបនេះ បានយករឿងខ្លួនប្រាប់ឪពុកម្ដាយឱ្យបានដឹង ហើយពួកគាត់ពិតជាសប្បាយចិត្ត និងបានចូលរួមត្រេមអរជាមួយលោកផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មិនសារភាពត្រង់ៗ តែ James Ma ប្រាប់ថាចាត់ទុក Rinrada ជាមនុស្សពិសេស
ចុចអាន៖ ខកខានជិត ៥ឆ្នាំ កម្មវិធី Victoria’s Secret ប្រកាសត្រឡប់មកវិញ និងប្ដូរឈ្មោះថ្មី
-
សន្តិសុខសង្គម៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


