Connect with us

សន្តិសុខសង្គម

សាច់​សត្វ​ព្រៃ​១៧គីឡូក្រាម ​លក់​ក្នុង​ផ្សារ​បាន​លុង​ ត្រូវ​បាន​មន្ត្រី​បរិស្ថាន​ចុះ​រឹបអូស

បានផុស

នៅ

រតនគិរី ៖ ក្រោយពី​ទទួល​បាន​ព័ត៌មាន​ពី​ការ​លួច​លក់ដូរ​សាច់​សត្វ​ព្រៃ​នៅ​ក្នុង​ផ្សារ​បាន​លុង មន្ត្រី​បរិស្ថាន​ខេត្តរតនគិរី សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត បាន​ចុះបង្ក្រាប​បទល្មើស​លក់ដូរ​សាច់​សត្វព្រៃ​ខុសច្បាប់ ដោយ​បាន​រឹបអូស​សាច់​សត្វ​ព្រៃ​និង​សំណាក​សត្វព្រៃ​សរុប​ប្រមាណ​១៧ គីឡូក្រាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា សំណាក​សត្វព្រៃ​ទាំង​១៧​គីឡូក្រាម ដែល​មន្ត្រី​ជំនាញ​អនុវត្ត​ច្បាប់​រឹបអូស​បាន រួមមាន ១-​សាច់ជ្រូក​ព្រៃ​ស្រស់​ទម្ងន់​៦,៥ គីឡូក្រាម។ ២-​សត្វ​ត្រកួត​ងាប់ ៣​ក្បាល​ស្មើនឹង​៥,៥ គីឡូ​ក្រាម។ និង​៣-​សាច់​ងៀត​ប្រើស​ចំនួន ៥ គីឡូក្រាម​។

មន្ត្រី​បរិស្ថាន​បាន​បញ្ជាក់​ថា សូម​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​រាយការណ៍​ព័ត៌មាន នៃ​ការលក់​សាច់សត្វ​ព្រៃ​នេះ​ដល់​មន្ត្រី​ជំនាញ ដើម្បី​ចាត់វិធានការ​ទាន់​ពេល​វេលា ប្រជាពលរដ្ឋ​ភាគច្រើន​លើសលប់​មានការ​យល់ដឹង​ពី​សារៈសំខាន់​នៃ​សត្វព្រៃ​សម្រាប់​ភព​ផែនដី​និង​ប្រព័ន្ធ​អេកូឡូស៊ី និង​បាន​ស្រឡាញ់​សត្វព្រៃ ចូលរួម​ការពារ​និង​អភិរក្ស​សត្វព្រៃ និង​បាន​សហការ​រាយការណ៍ ករណី​ឃើញ​មានការ​លក់ដូរ​សាច់សត្វ​ព្រៃ​ខុសច្បាប់​។

ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ការពារ​អភិរក្ស​សត្វព្រៃ​និង​បណ្តុះ ស្មារតី​ស្រឡាញ់​សត្វព្រៃ​កាន់តែខ្លាំង​នៅក្នុង​ចំណោម​សាធារណជន ក្រសួងបរិស្ថាន បាន​ផ្តួចផ្តើម​និង​ដឹកនាំ​យុទ្ធនាការ​អន្ទាក់​សូន្យ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដែលមាន​តំបន់ការពារធម្មជាតិ​ដើម្បី​ផ្តល់​សុវត្ថិភាព​ដល់​សត្វព្រៃ និង​ជីវៈចម្រុះ​ផ្សេងៗ​ទៀត និង​ផ្លាស់ប្តូរ​ឥរិយា​នប​ថ​បុគ្គល​មួយ​ចំនួន​តូច​ដែល​និយម​ហូប​សាច់​សត្វ​ព្រៃ​មក​បញ្ឈប់​ការហូប​សាច់សត្វ​ព្រៃ និង​កុំ​ឲ្យ​ពួកគាត់​ជឿថា​ សាច់​សត្វព្រៃ​ជា​ថ្នាំ ឬ​ជា​ថ្នាំ​ប៉ូវ​សុខភាព​។

ប៉ុន្តែ​តាមពិត​គឺ​ពោរពេញ​ដោយ​មេរោគ​ដែល​អាច​ចម្លង​ជំងឺ និង​ធ្វើ​ឲ្យ​យើង​គ្រោះថ្នាក់​បាន​។ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ស្រឡាញ់​សត្វព្រៃ និង​ចូលរួម​ការពារ​និង​អភិរក្ស​សត្វព្រៃ​ឲ្យ​គង់វង្ស​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​បង្ក្រាប នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៥ នេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ស្ត្រីម្នាក់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវតុលាការឃាត់ខ្លួន និងឃុំខ្លួន ព្រោះតែឈូសឆាយដីរដ្ឋ

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ចបង្ក្រាបទីតាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនបាន ១២៧នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

ពេលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្របនឹងមានការលើកឡើងពីការធ្វើទុក្ខបុកម្នេញនៅថៃ ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរវិលមកស្រុកកំណើតវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

Sokha Hotels

ព័ត៌មានពេញនិយម