ជីវិតកម្សាន្ដ
លោក សាក់ ធារិទ្ធ បកស្រាយជំនួស តន់ ចន្ទសីម៉ា ក្រោយរងការរិះគន់ Cover ចម្រៀងភាសាអង់គ្លេស
បន្ទាប់ពីមានការរិះគន់ទៅលើតារាចម្រៀង កញ្ញា តន់ ចន្ទសីម៉ា ក្រោយទម្លាយនូវបទចម្រៀងដែល Cover ច្រៀងជាភាសាអង់គ្លេស ហាក់មិនត្រូវចំប៉ារ៉ូល ឬខុសពាក្យ នៃបទដើមរបស់គេនោះ លោក សាក់ ធារិទ្ធ ដែលអ្នកនិពន្ធបទភ្លេងប្រចាំផលិតកម្មហ្គាឡាក់ស៊ី និងជាអ្នកកាន់ការងារលើការ Cover បទចម្រៀងឲ្យ តន់ ចន្ទសីម៉ា បានចេញមុខបកស្រាយជុំវិញបញ្ហានេះ។

ការរិះគន់បានលើកឡើងថា និយាយមែន សុំតែម្ដង ប្អូនស្រីជាតារាជួរមុខម្នាក់ដែរ ហេតុអ្វីបានធ្វើការCover បទបរទេសណាមួយ ហេតុអ្វីមិនធ្វើឲ្យល្អមុននឹងយកមកផុស? ដូចច្រៀងលេងៗ និយាយត្រង់ ១ បទនេះខុសពាក្យគេចង់ ៥០ ភាគ មិនមែនតែបទនេះទេ សឹងគ្រប់បទ យល់ល្អមិនបាច់Cover ល្អជាង ព្រោះបទប្អូនមួយបទៗសុទ្ធតែល្បីៗទាំងក្នុង និងក្រៅប្រទេសស្រាប់ហើយ។

ឆ្លើយតបការលើកឡើងនេះ លោក សាក់ ធារិទ្ធ បានបញ្ជាក់ថា «ខ្ញុំជាអ្នកកាន់ការងារនេះ ខ្ញុំសូមជម្រាបជូនថា ខ្ញុំជាអ្នកសុំឲ្យកញ្ញា តន់ ចន្ទសីម៉ា ច្រៀងកុំឲ្យដូចម្ចាស់ដើមបទអង់គ្លេសពេក ព្រោះកុំឲ្យជាប់ Copyright លើ Internet បើឲ្យគាត់ច្រៀងមែនទែន អ្នកសើចចំអកនឹងបើកភ្នែកធំៗ សូមកុំមើលតែមួយជ្រុង ខ្ញុំចង់ឲ្យគាត់ប្ដូរទាំងមេឡូឌីទៀតផង តែដោយសារកុំឲ្យខុសទ្រង់ទ្រាយដើមឆ្ងាយពេក ខ្ញុំមានទាំងវីដេអូអំពីការប្ដូរមេឡូឌីទៀតផង»។

លោកនិយាយបន្ថែមទៀតថា «តើអ្នកសើចចំអកគាត់ចង់មើលដែរឬទេ? តែខ្ញុំគិតថា គ្មានប្រយោជន៍ទេ ពួកខ្ញុំធ្វើអ្វីពួកខ្ញុំដឹងខ្លួនឯងហើយ។ គួរបញ្ជាក់ផងដែរថា សូមបងប្អូនមើលវីដេអូ Cover របស់ជនជាតិដទៃមួយចំនួនធំថា តើការច្រៀងរបស់ពួកគាត់យ៉ាងណាដែរ បងប្អូននឹងយល់ហើយ មិនបាច់ចាំឲ្យច្រៀងដូចម្ចាស់ដើមនោះ ហើយថាល្អនោះទេ សំខាន់គឺលើទឹកដមសំនៀងសំឡេងរបស់គាត់ គឺពីរោះ គឺគេចូលចិត្តស្ដាប់ហើយ។ ពួកយើងក៏មានគម្រោងឲ្យគាត់ច្រៀងភាសាដទៃជាច្រើនទៀតផងដែរ»៕
អត្ថបទ ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន