ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ គ.ជ.ប ៖ បណ្ណព័ត៌មានអ្នកបោះឆ្នោត មិនអាចប្រើជំនួសអត្តសញ្ញាណប័ណ្ណ ក្នុងការបោះឆ្នោតបានឡើយ
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់ថា បណ្ណព័ត៌មានអ្នកបោះឆ្នោត មិនអាចប្រើជំនួសអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣ បានឡើយ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពី ការរៀបចំ និងការផលិតបណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ លោក ឯម សូផាត សមាជិក គ.ជ.ប បានឲ្យដឹងថា ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត ជូនប្រជាពលរដ្ឋតាមភូមិនានាក្នុងឃុំ-សង្កាត់ ចាប់ពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣។

លោកថា គោលបំណងនៃការចែកបណ្ណព័ត៌មាននេះ គឺជួយផ្ដល់ព័ត៌មានគ្រប់គ្រាន់ដល់អ្នកបោះឆ្នោត ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ បានយល់ដឹងអំពីកាលបរិច្ឆេទ និងពេលវេលានៃការបោះឆ្នោត លេខកូដ និងទីតាំងការិយា ល័យបោះឆ្នោត លេខរៀង ឈ្មោះ និងទិន្នន័យអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងប្រភេទឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ ដែលត្រូវប្រើនៅពេលបោះឆ្នោត។

ក្នុងនោះ ក៏ដើម្បីបង្កភាពងាយស្រួលដល់អ្នកបោះឆ្នោត ក្នុងការរកឃើញការិយាល័យបោះឆ្នោត ដែលសាមីខ្លួនត្រូវបោះឆ្នោត និងបង្កភាពងាយស្រួលដល់លេខាធិការ គណៈកម្មការិយាល័យបោះឆ្នោត ក្នុងការរកឃើញឈ្មោះអ្នកបោះឆ្នោតភ្លាមៗ ដើម្បីឲ្យអ្នកបោះឆ្នោតអាចបោះឆ្នោតបានចាប់រហ័ស។ ម្យ៉ាងទៀត ក៏អាចឲ្យសាមីខ្លួនរក្សាទុកសម្រាប់ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យ នៅក្នុងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅឆ្នាំបន្ទាប់។
បណ្ណព័ត៌មានអ្នកបោះឆ្នោតឆ្នាំ ២០២៣ មានលក្ខខណៈខុសប្លែកពីឆ្នាំមុនៗ ដោយ គ.ជ.ប បានបញ្ចូលបន្ថែមរូបថតសាមីអ្នកបោះឆ្នោត ទៅក្នុងផ្នែកខាងមុខនៃបណ្ណ ដើម្បីងាស្រួលក្នុងការត្រួតពិនិត្យផ្ទៀងផ្ទាត់ អត្តសញ្ញាណរបស់អ្នកបោះឆ្នោត។
សមាជិក គ.ជ.ប លោក ឯម សូផាត បានបញ្ជាក់ថា ចំនួនបណ្ណព័ត៌មានអ្នកបោះឆ្នោត ដែល គ.ជ.ប ត្រូវបោះពុម្ព គឺស្មើនឹងចំនួនអ្នកបោះឆ្នោត ដែលមានក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២៣ ដែលនឹងត្រូវប្រើសម្រាប់ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣ ដែលមានចំនួន ៩,៧១០,៦៥៥សន្លឹក។
លោកបញ្ជាក់ទៀតថា បណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ មិនអាចប្រើជំនួសអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬឯកសារបញ្ជាក់បម្រើឲ្យការបោះឆ្នោត (ឯ.អ) ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣ បានឡើយ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ ប្រជាពលរដ្ឋខ្មែរ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ហើយមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ អាចទៅបោះឆ្នោតបាន ដោយគ្រាន់តែយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


